Wenger ចាប់​អារម្មណ៍ Bayern ខណៈ​គ្រូ​បង្វឹក​ ២ ទៀត​បដិសេធ

  • 2019-11-06 15:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger ចាប់​អារម្មណ៍​តួ​នាទី​គ្រូ​បង្វឹក​ក្លឹប Bayern Munich ។

ពេល​សួរ​ថា​ចាប់​អារម្មណ៍​នឹង​ការងារ​គ្រូ​បង្វឹក​ក្លឹប​ Bayern លោក Wenger បាន​ប្រាប់​សារព័ត៌មាន BeIN Sport ថា៖ "ប្រាកដ​ណាស់។ អាជីព​ដឹក​នាំ​បង្វឹក​ក្រុម​គឺ​ជា​ជីវិត​របស់​ខ្ញុំ"។

ដោយ​ឡែក​ បើ​តាម​របាយការណ៍​មួយ​ចំនួន ក្លឹប​ Bayern Munich បាន​ចាប់​អារម្មណ៍​ទាក់​ទង​គ្រូ​បង្វឹក​ចំនួន​ ២ រូប​ទៀត គឺ​គ្រូ​បង្វឹក​ RB Leipzig លោក Ralf Rangnick និង​គ្រូ​បង្វឹក PSG លោក Thomas Tuchel។ ទោះ​ជា​យ៉ាង​ណា គ្រូ​បង្វឹក​ទាំង​ពីរ​បាន​សម្រេច​បដិសេធ​នឹង​តួនាទី​នេះ។ លោក Tuchel បាន​ចេញ​មុខ​បដិសេធ​ផ្ទាល់ ដោយ​ថា​លោក​កំពុង​មាន​កុងត្រា​ជាមួយ​ PSG ខណៈ​ភ្នាក់​ងារ​លោក Rangnick បញ្ជាក់​ថា ការ​រំពឹង​ទុក​មាន​ភាព​ខុស​គ្នា​រវាង​ លោក Rangnick និង​ក្លឹប Bayern។

ក្លឹប Bayern ទើប​បញ្ចប់​ការងារ​គ្រូ​បង្វឹក Niko Kovac ក្រោយ​បាន​ចាញ់​ក្លឹប Eintracht Frankfurt ក្នុង​លទ្ធផល ៥​ ទល់​នឹង ១ កាល​ពី​ចុង​សប្ដាហ៍​មុន៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី