ក្រោយ Sulli ស្លាប់ Heechul យកឆ្មារបស់នាងមកចិញ្ចឹម?
- 2019-11-07 03:52:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ Sulli ស្លាប់ Heechul យកឆ្មារបស់នាងមកចិញ្ចឹម?
ចន្លោះមិនឃើញ
អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ពេលភ្លាមៗស្រាប់តែឃើញឆ្មារបស់ Sulli នៅជាមួយ Heechul។
នៅថ្ងៃទី ០៦ ខែវិច្ឆិកា Heechul សមាជិក Super Junior បាន Live វីដេអូលើ YouTube ជាការជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់លោក។ បង្ហាញមុខពេលនោះ Heechul ស្រស់ស្រាយដូចសព្វថង ជាមួយអាវយឺតសាមញ្ញ និងគ្មានការផាត់មុខអ្វីទាំងអស់។ ក្នុងវីដេអូនោះ លោកបាននិយាយលេងជាមួយអ្នកគាំទ្រនូវរឿងជាច្រើន ព្រមទាំងឆ្លើយសំណួរហូរហែផងដែរ។ ប៉ុន្តែអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះ គឺពេលស្ថិតក្នុងពេល Live ស្រាប់តែឃើញឆ្មាអត់រោម១ក្បាលបង្ហាញខ្លួនភ្លាមៗ ដែលឆ្មាប្រភេទនេះ ជាសត្វដែល Sulli ធ្លាប់ចិញ្ចឹម។
នៅពេលនេះ អ្វីដែលអ្នកគាំទ្រសន្និដ្ឋាននោះមិនទាន់មានការបកស្រាយនៅឡើយ ប៉ុន្តែគ្រប់គ្នាពិតជាជឿថា តារាប្រុសរូបនេះ ច្បាស់ជាយកឆ្មារបស់ Sulli មកចិញ្ចឹមមែនហើយ។ Kim Heechul ត្រូវបានគេស្គាល់ច្បាស់ ថាជាអ្នកដែលស្រឡាញ់សត្វ ហើយសព្វថ្ងៃលោកក៏មានឆ្មា១ក្បាលដែរឈ្មោះ Heebum និងសុនខ ឈ្មោះ Giboki៕