កុំខកខាន! ព្រឹត្តិការណ៍ប្រគំតន្ត្រីអស្ចារ្យរបស់ក្រុមតូច ចិត្តធំ នឹង​កើតឡើង​ឆាប់ៗ

  • 2019-11-07 04:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅមុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មួយ​ថ្ងៃក្រុម​ចម្រៀង​ដែល​តែង​មាន​អ្វី​ថ្មី​ជានិច្ច​សម្រាប់​អ្នក​គាំទ្រ គឺ Smallworld Smallband ក្រុមតូច​ នឹង​រៀប​ចំ​កម្មវិធី​ប្រគំតន្ត្រី​ Pleng by Smart Presents «SWSB Concert» សម្រាប់ស្វាគមន៍​អាល់ប៊ុមថ្មីរបស់ក្រុម។

តាម​ការ​ប្រកាស​ បាន​ឲ្យ​ដឹង​ថា​ការ​ប្រគំតន្រ្តី​នឹងធ្វើឡើងនៅ​ផ្សារ​ទំនើប​អ៊ីអនម៉លសែនសុខ ស៊ីធី ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយ​សំបុត្រក៏​មានដាក់​លក់ហើយ​ ព្រមទាំង​ អាច​រក​បាន​នៅទីតាំង​ដូចខាងក្រោម៖

  • Smart Shop មុនីវង្ស

  • Smart Shop កោះពេជ្រ

  • Smart Shop អ៊ីអនម៉ល

  • Smart Shop អ៊ីអនម៉លសែនសុខស៊ីធី

  • Smart Shop TK Avenue

បន្ថែម​ពី​លើ​នោះ​ សម្រាប់​តម្លៃ​សំបុត្រ​ និង​ការ​ផ្ដល់​ជូន​ផ្សេងទៀត​ គឺ​មាន​ការ​បញ្ជាក់​ដូចខាងក្រោម៖

  • អ្នកមកចូលរួមការប្រគំតន្រ្តីមុនគេ ១០០ នាក់ដំបូងនឹងទទួលបានឧបករណ៍បំពងសំឡេង Pleng Speaker
  • សំបុត្រ ១សន្លឹក តម្លៃ ៣ ដុល្លារ ប៉ុន្តែចាប់ពីថ្ងៃទី ៨ ដល់ ១០ វិច្ឆិកា សំបុត្រ​ ១ នឹង​ឡើងថ្លៃដល់ ៥ដុល្លារ
  • អតិថិជន Pleng Pro អាចទទួលយកសំបុត្រចូលទស្សនា ១ សន្លឹក ដោយឥតគិតលុយ ប៉ុន្តែចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា អ្នកប្រើ Pleng Pro នឹង​ត្រូវ​ចំណាយ ៣ ដុល្លារលើថ្លៃសំបុត្រ
  • សំបុត្រ ១​សន្លឹក អាចចូលប្តូរយកអាវយឺត Pleng ដ៏ស្រស់ស្អាតមួយនៅថ្ងៃប្រគំតន្រ្តី

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ សម្រាប់​អតិថិជន​ចំនួន​ ៤០០នាក់​ដំបូង​ នឹង​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី SWSB ក្រុម​តូច។ ដូចនេះ​កុំ​ឲ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ខក​ខាន​ និង​កន្លង​ហួស សូម​ប្រញ៉ាប់​រួសរាន់​ទិញ​សំបុត្រ​ ដើម្បី​ចូលរួម​ពេលវេលា​ពិសេស​នេះ៕

អត្ថបទ៖ យី សុធារី