ជឿអត់? ទាល់តែមាននិស្ស័យ ទើបបានឃើញសាគូរ៉ាពណ៌ផ្កាឈូកស្អាតបំផុតនៅជប៉ុនជិតរីកហើយ
- 2019-11-09 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់? ទាល់តែមាននិស្ស័យ ទើបបានឃើញសាគូរ៉ាពណ៌ផ្កាឈូកស្អាតបំផុតនៅជប៉ុនជិតរីកហើយ
ចន្លោះមិនឃើញ
និយាយដល់ផ្កាសាគូរ៉ាពណ៌ផ្កាឈូក អ្នកច្បាស់ជាគិតដល់ប្រទេសជប៉ុនមុនគេ។ ទោះអាចមានដុះនៅប្រទេសផ្សេងមែន តែមានតែនៅជប៉ុនប៉ុណ្ណោះដែលមានផ្កាសាគូរ៉ាពណ៌ផ្កាឈូកធំៗស្រស់ស្អាតដាច់គេ។ លាយឡំនឹងអរិយធម៌ និងវប្បធម៌ដ៏ផូរផង់របស់ជនជាតិជប៉ុនផងនោះ ធ្វើឲ្យភ្ញៀវទេសចរទូទាំងពិភពលោក មិនចំពោះតែកម្ពុជាទេដែលចង់ទៅគយគន់ដោយផ្ទាល់ភ្នែក។
កុំថាឡើយតែភ្ញៀវទេសចរចង់ទៅលេងជប៉ុន ដើម្បីបានឃើញផ្កាសាគូរ៉ាពណ៌ផ្កាឈូកនេះ សូម្បីជនជាតិជប៉ុនផ្ទាល់ក៏រំភើបចង់ឃើញវាដែរ ព្រោះគេមានជំនឿថាបានឃើញផ្កាសាគូរ៉ាពណ៌ផ្កាឈូក នឹងនាំមកនូវភាពរីករាយដល់ជីវិត។ ដូច្នេះហើយទើបគេតែងរៀបចំនូវពិធីបុណ្យផ្កាសាគូរ៉ាពណ៌ផ្កាឈូក Cherry Blossom Festival នៅរៀងរាល់ខែកុម្ភៈដែលជារដូវផ្កានេះចាប់ផ្តើមរីក។
តែចង់ទៅលេងជប៉ុនផ្ដិតយករូបភាពដ៏ស្រស់ស្អាតជាមួយផ្កាសាគូរ៉ាពណ៌ផ្កាឈូកនេះ គឺមានតែប្រមាណ ២សប្តាហ៍ប៉ុណ្ណោះ ក្នុងមួយឆ្នាំ (ពេលរីកពេញ) គឺរវាងសប្តាហ៍ទី៤ នៃខែកុម្ភៈ រហូតដល់ដើមខែមីនា។ ហើយចាប់ពីចុងខែមីនា ដល់ ដើមខែមេសា គឺចូលដល់រដូវផ្កាសាគូរ៉ាពណ៌សវិញម្តង តែមិនស្រស់ស្អាតខ្លាំងដូចផ្កាសាគូរ៉ាពណ៌ផ្កាឈូកឡើយ។
ឥលូវនេះអ្នកក៏អាចទៅរីករាយគយគន់ និងថតរូបលេងលំហែអារម្មណ៍ជាមួយផ្កាសាគូរ៉ាពណ៌ផ្កាឈូកជាង ៨០០០ដើមតាមដងទន្លេ Kawazu ក្នុងពិធីបុណ្យហាណាមីនៅប្រទេសជប៉ុនដោយផ្ទាល់បានដែរ តាមរយៈកញ្ចប់ដើរកម្សាន្តរបស់ក្រុមហ៊ុនទេសចរណ៍ World Friend Tours តែមួយគត់។
ចង់ទៅឃើញសម្រស់សាគូរ៉ាពណ៌ផ្កាឈូកអត់ ? សម្រេចចិត្តទៅ ទាន់ឥលូវនេះ World Friend Tours កំពុងមានប្រូម៉ូសិនពិសេសសម្រាប់ការចុះឈ្មោះជាគ្រួសារចាប់ពី ៤នាក់ឡើងទៅ នឹងបញ្ចុះតម្លៃ ៥០ដុល្លារក្នុងម្នាក់ (តែ ៣ គ្រួសារ ឬ ១២កៅអីដំបូងប៉ុណ្ណោះ)។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីដើរកម្សាន្តផ្សេងៗ និងតម្លៃរបស់ [World Friend Tours] សូមទាក់ទង ៖
កន្លែងស្អាតៗត្រូវដើរមានច្រើនរាប់មិនអស់ តែបើបានទៅជប៉ុនលេងតែប៉ុន្មានថ្ងៃ នាខែកុម្ភៈខាងមុខនេះ កុំរំលងប៉ុន្មានកន្លែងពិសេសទាំងនេះឲ្យសោះ ដូចជា៖
១. ត្រាំទឹកក្តៅ ONSEN ក្នុងរដូវត្រជាក់
ការត្រាំទឹកក្តៅធម្មជាតិ ក៏ជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលនៅជប៉ុនក្នុងរដូវរងា។ Onsen (អនសិន) ឬ Japanese Hot Spring គឺជាទឹកក្តៅពីធម្មជាតិ ដែលត្រូវបានបូមពីស្រទាប់ខាងក្រោមនៃផែនដី ដែលកន្លែងខ្លះដល់រាប់រយម៉ែត្រពីក្នុងដីឯណោះ ព្រោះថាប្រទេសជប៉ុនសំបូរទៅដោយភ្នំភ្លើងចាស់ៗ ហើយទឹកក្តៅនោះលាយឡំជាមួយជាតិរ៉ែធម្មជាតិនេះ អាចជួយដល់សម្រស់ និង សុខភាព។
**២. ជិះស្គីនៅចង្កេះភ្នំហ្វូជី**
៣. រីករាយជាមួយទេសភាពនៅ Mishima Sky Walk ជាស្ពានយោលខ្សែកាបវែងជាងគេរបស់ហ្វូជី
៤.បេះផ្លែស្តូ្របឺរីជប៉ុនដ៏ក្រអូបផ្អែមឆ្ងាញ់
ជីវភាពអ្នកចម្ការជប៉ុនពិតជាគួរស្ញប់ស្ញែង គេនិយមដាំដំណាំផ្លែឈើតាមរដូវនៅជុំវិញផ្ទះ ហើយខ្លះក៏មានជាចម្ការធំៗរៀងឆ្ងាយពីផ្ទះ មើលទៅសែនមនោរម្យ ស្ងប់ស្ងាត់ និងស្រស់បំព្រង។ សម្រាប់ខែកុម្ភៈនេះ ជារដូវផ្លែស្តូ្របឺរី។ ដូច្នេះអ្នកនឹងអាចស្រង់ក្លិនក្រអូបនៃផ្លែស្តូ្របឺរីដ៏ផ្អែមឆ្ងាញ់ អាចដើរកម្សាន្តក្នុងចំការស្តូ្របឺរី ហើយថែមទាំងអាចញុំាផ្លែស្តូ្របឺរីជប៉ុនស្រស់ៗមួយចម្អែតថែមទៀត។
៥. ប៉ូហ្វេជើងក្តាមវែង ចម្អិនបែបជប៉ុន និងម្ហូបប្រពៃណីជាច្រើមុនទៀត
៦. កម្សាន្តនៅទីក្រុងតូក្យូ សបភីងទំនិញប្រេនៗ នៅវិថី Ginza
៧. ព្រះវិហារធំដ៏ល្បីឈ្មោះ Asakusa ជាវត្តព្រះពុទ្ធសាសនាដ៏ស្រសស្អាត និងវិថី Nakamise
៨. Tokyo Sky Tree ប៉មខ្ពស់បំផុតដ៏ទំនើបដាច់គេនៅទីក្រុងតូក្យូ
៩. កម្សាន្តនៅ Disneyland
១០.តំបន់ Odaiba រូបសំណាក់សេរីភាព និងស្ពានឥន្ធនូ
ក្រុមហ៊ុនទេសចរណ៍ World Friend Tours ត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលធ្លាប់រស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំ មានផ្តល់ជូននូវកញ្ចប់ធួរចាប់ពីប្រភេទ Premium ដែលរួមបញ្ចូលគ្រប់បែបយ៉ាងរួចជាស្រេច និង សម្រិតសម្រាំងបំផុត។ តម្លៃដែលបានផ្សព្វផ្សាយ គឺជាតម្លៃសរុបចុងក្រោយដោយគ្មានការបូកបន្ថែមទៀតឡើយ។ ធានាទំនុកចិត្តអតិថិជនបំផុតព្រោះ World Friend Tours ក៏ជាអ្នកជំនាញប្រឹក្សាយោបល់ និង ផ្តល់ព័ត៌មានយ៉ាងសុក្រឹត និងលម្អិតអំពីកញ្ចប់ធួរនីមួយៗ ដើម្បីធានាបានថា អតិថិជនទទួលបាននូវព័ត៌មានដែលពិត ច្បាស់លាស់ និង ត្រូវតាមរដូវនីមួយៗក្នុងប្រទេសជប៉ុន។
ចង់បានការប្រឹក្សាអំពីកម្មវិធីដំណើរកម្សាន្តប្រទេសជប៉ុន ជាលក្ខណៈគ្រួសារ (Family/Private Trip),ដំណើរកម្សាន្តប្រចាំឆ្នាំ (Outing Trip/Annual Trip), ដំណើរកម្សាន្តលើកទឹកចិត្តបុគ្គលិក ភ្នាក់ងារចែកចាយ (Staff Trip/Incentive Trip) សូមទាក់ទងលេខ៖ 069 66 99 88 (Smart) និង 078 2222 03 (Cellcard)៕