ចំ​ប្លង់​បាត់! រឿង​ល្អ​មើល​ផង ឥឡូវ​មាន​លក្ខខណ្ឌ​មួយ​ប្រិយមិត្ត​អាច​ទស្សនា​រឿង "ស្នេហា​ក្មេង​ៗ" ចុះ​តម្លៃ​ដល់ ៥០%។

  • 2019-11-07 09:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​និយាយ​ពី​សម្ព័ន្ធ​ភាព​យុវវ័យ​រឿង "ស្នេហា​ក្មេងៗ" ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​រំជើប​រំជួល​ក្នុង​ចង្កោម​យុវវ័យ​នោះ បាន​ដាក់​បញ្ចាំង​ជូន​ទស្សនាហើយ ដោយ​នៅ​ក្នុង​នោះ អតិថិជន SmartVIP ​អាច​បាន​ទស្សនា​ខ្សែ​ភាពយន្តខ្មែរខ្នាតធំ​មួយ​នេះ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ ៥០% ឯណោះនៅគ្រប់សាខារោងភាពយន្ត Major Cineplex by Smart។ នេះ​គឺ​ជា​ការ​រៀប​ចំ​ពិសេស​របស់ Smart សម្រាប់​អតិថិជន​របស់​ខ្លួន។

លោក ពិសិដ្ឋ តំណាង​ក្រុមហ៊ុន​សេវា​ទូរទស្សន៍​ចល័ត​នេះ បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ Smart បាន​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​ផលិតកម្ម "កង​ចក្រ​ភីកឈ័រ" ដើម្បី​ផលិត​រឿង​នេះ​ឡើង។ ដូច្នេះ​ហើយ ជាមួយ​នឹង​ការ​បញ្ចាំង​ភាពយន្ត​បែប​យុវវ័យ​នេះ ក្រុម​ហ៊ុន​របស់​លោក​បាន​រៀប​ចំ​កាដូ​ពិសេស​សម្រាប់​អតិថិជន​ថែម​ទៀតដោយ​ ​ធ្វើ​ពិធី​សម្ពោធនេះ​នៅ​រោងភាពយន្ត Major Cineplex by Smart អ៊ីអនម៉ល។

លោក តែ ឡយ ថ្នាក់​ដឹកនាំ​ផលិតកម្ម "កង​ចក្រ​ភីកឈ័រ" បាន​ឲ្យ​ដឹង​ថា លោក​មាន​មោទនភាព​ដែល​បាន​ធ្វើ​កិច្ចការ​នេះ​ជាមួយ Smart បង្កើត​ឡើង​នូវ​ភាពយន្ត​ដ៏​ល្អ​មួយ​សម្រាប់​យុវវ័យ ដោយ​ក្នុង​នោះ​បាន​នាំ​យក​តួ​សម្ដែង​សុទ្ធ​តែ​យុវវ័យ​ស្អាត​ៗ និង​មាន​ទេពកោសល្យ​មក​សម្ដែង ដើម្បី​បង្ហាញ​ពី​ភាព​ខុស​ប្លែក ហើយ​ជាក់​ស្ដែង ភាពយន្ត​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​យុវវ័យ។

លោក ឡយ ថា Smart បាន​ធ្វើ​កិច្ចការ​អស្ចារ្យ​មួយ​ចំនួន​រួច​ហើយ តាម​រយៈ​ការ​លើក​កម្ពស់​សិល្បៈ​ចម្រៀង Original Song ក្នុង​ស្រុក មុន​ពេល​ឈាន​មក​សហការ​ជាមួយ​ផលិតកម្ម​លោក ផលិត​រឿង​ខាង​លើ ដើម្បី​ឲ្យ​យុវវ័យ​មាន​ឱកាស​បង្ហាញ​ទេពកោសល្យ​សម្ដែង​របស់​ពួក​គេ។ ដូច្នេះ​ហើយ លោក​រីករាយ​ចំពោះ​កិច្ច​សហការ​នេះ ហើយ​ថា ភាគី​ទាំង​ពីរ​នៅ​មាន​កិច្ចការ​រួម​គ្នា​មួយ​ចំនួន​ទៀត​នា​ពេល​ខាង​មុខ។

រឿង "ស្នេហា​ក្មេង​ៗ" មាន​ចូល​រួម​សម្ដែង​ដោយ​តារា​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ដូច​ជា តារា Original Song ជា សុជាតិ អតីត​ជយលាភី​ស្រី​ស្អាត​ឆ្នាំ ២០១៥ គង់ ស្រី​ដែន និង​ដេវីត​មក​ពី​ក្រុម SWSB ជា​ដើម។ ចំណុច​គួរ​ចាប់​អារម្មណ៍ នេះ​សុទ្ធ​ជា​ពិសោធន៍​ថ្មី​របស់​ពួក​គេ​ទាំងអស់។ មិន​ត្រឹម​ប៉ុណ្ណឹង​សូម្បី​តែ​អ្នក​ដឹកនាំ​រឿង គឺ​កញ្ញា រិទ្ធី លំអរ​ពេជ្រ និងអ្នកនិពន្ធ​លោក ម៉ានិត ក៏​បាន​អះអាង​ថា ជា​បទ​ពិសោធន៍​ទី​១​ដូច​គ្នា​ដែរ។

មិន​អស់​នៅ​ឡើយ លោក តែ ឡយ ប្រាប់​ទៀត​ថា ផលិតកម្ម​កងចក្រ​ភីកឈ័រ​របស់​លោក ក៏​ទើប​តែ​នឹង​ផលិត​រឿង​និយាយ​ពី​សម្ព័ន្ធ​ស្នេហា​យុវវ័យ​លើក​ទី​១​ដូច​គ្នា​ដែរ។ "ផលិតកម្ម​ខ្ញុំ​ធ្លាប់​ផលិត​រឿង​បាន​៤​រឿង សុទ្ធ​ប្រភេទ Action Fighting តែ​នេះ​ជា​លើក​ទី​១ ដែល​យើង​ធ្វើ​រឿង​បែប​ស្នេហា​យុវវ័យ...ដូច្នេះ​ហើយ​មិន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ!"។ យ៉ាង​នេះ​ក្ដី ទាំង​អស់​គ្នា​លើក​ឡើង​ថា ចំណុច​ល្អ គឺ​ទាំង​អស់​គ្នា​សហការ​គ្នា​បាន​ល្អ ទើប​អ្វី​ៗ​ដំណើរ​បាន​រលូត ហើយ​ជា​លទ្ធផល គឺ​ពួក​គេមោទកភាព​នឹង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី