ជ្រាបពី​ម៉ោង​ពេល​បិទ​កំពង់​ចម្លង​អរិយក្សត្រ-ភ្នំពេញ អំឡុងព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ខាង​មុខ

  • 2019-11-07 13:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល បាន​ប្រកាស​ម៉ោង​ពេល​បិទ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​នៅ​កំពង់​ចម្លង​អរិយក្សត្រ-ភ្នំពេញ អំឡុងព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ខាង​មុខ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ចេញផ្សាយកាល​ពី​ល្ងាច​ថ្ងៃ​នេះ មន្ទីរ​បាន​ប្រកាស​បិទ​ការ​ចម្លង​យាន​យន្ត​គ្រប់​ប្រភេទ​ចូល​រាជធានី​ភ្នំពេញ​ នៅ​កំពង់​ចម្លង​អរិយក្សត្រ-ភ្នំពេញ ចាប់​ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ២៣:៣០​នាទី នៅ​ថ្ងៃ​ទី ១០ ១១ និង១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លើក​លែង​តែ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​មន្ត្រី​មាន​សមត្ថកិច្ច។

ក្រៅ​ពី​នេះ មន្ទីរ​ក៏​បាន​ជូន​ដំណឹង​ផង​ដែរ​អំពី​ម៉ោង​ពេល​នៃ​ការ​បិទ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចូល​រាជធានី​ភ្នំពេញ​លើ​ផ្លូវ​មួយ​ចំនួន​ដូច​ជា​ផ្លូវ​ជាតិ​លេខ ១ ផ្លូវ​ជាតិ​លេខ ២ ជា​ដើម។

សូម​អាន​លម្អិត​បន្ថែម៖៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម