Rolls-Royce បញ្ចេញ Cullinan ស៊េរីពិសេស តម្លៃថោកបំផុត ៣៨ ម៉ឺនដុល្លារ (វីដេអូ)

  • 2019-11-08 02:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​ធ្វើ​តុប​តែង​រថយន្ត​ Cullinan ជា​មួយ​នឹង​កញ្ចប់​ Black Badge ដែល​​​ធ្លាប់​មាន​នៅ​លើ​ម៉ូដែល​ Dawn, Wraith និង Ghost រួច​មក​ហើយ ដោយ​វា​មាន​ការ​​កែប្រែ​រូបរាង​ស្រដៀង​គ្នា និង​បង្កើន​សមត្ថភាព​ខ្លាំង​លើស​មុន។

ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៧៥ លីត្រ ១២ ស៊ីឡាំង​នៅ​លើ Rolls-Royce Cullinan Black Badge អាច​បង្កើត​កម្លាំង​បាន​ ៥៩២ សេះ លើស​ប្រភេទ​ធម្មតា ២៩ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​ ៤,៩ វិនាទី ទោះ​បី​ជា​មាន​ទម្ងន់​សរុប​ដល់ ២ ៧៥៣ គីឡូក្រាម​ និង​មាន​ល្បឿន​អតិបរមា​​២៥០ គ.ម/ម៉។

Rolls-Royce ក៏​បាន​បង្កើន​សមត្ថភាព​នៃ​បូម និង​ហ្វ្រាំង ហើយ​ថែម​ទាំង​ដាក់​បញ្ចូល​បច្ចេកវិទ្យា "Intuitive Throttle” ដែល​​អាច​​ធ្វើ​​ឲ្យ​ការ​ប្ដូរ​លេខ​ ៨ វគ្គ ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។ មួយ​ទៀត​គឺ​ការ​បន្ថែម​ប៊ូតុង "Low” នៅ​លើ​ប្រអប់​លេខ​ ដែល​ធ្វើ​ឲ្យ​សំឡេង​បំពង់ស៊ីមាំង​កាន់​តែ​​ជ្រៅ និង​ធ្ងន់​។

​​និយាយ​អំពី​រូបរាង​វិញ Cullinan Black Badge គឺ​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ​រលើបរលោង​ស្ទើរ​គ្រប់​កន្លុកកន្លៀត​​ទៅ​​ហើយ ដោយ​រំលេចនូវឆ្នូតពណ៌លឿង។ សូម្បី​តែ​ទេវរូប​ Spirit of Ecstasy នៅ​ខាង​មុខ​រថយន្ត​ក៏​មាន​ពណ៌​ខ្មៅ​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​វិញ​មាន​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ជា​ពណ៌​គោល និង​រំលេច​ដោយ​ពណ៌​លឿង​ទាក់​ភ្នែក។

Rolls-Royce Cullinan Black Badge ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​​ដាក់​លក់​ហើយ​ ដោយ​មាន​តម្លៃ​ចាប់​ពី ៣៨២ ០០០ ដុល្លារ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕​

ចុចអាន ៖ Subaru បញ្ចេញ​រថយន្ត Forester ស៊េរី​ពិសេស​មួយ​លក់​លើ​ទីផ្សារ

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី