ប្ដី​ជា​ទូតសុឆន្ទះ​ប្រឆាំង​នឹង​ការ​ជក់​បារី តែAngelababy បង្ហុយ​ផ្សែង​បារី​ធ្វើ​មិនដឹង

  • 2019-11-08 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy កំពុងជួប​រឿង​អាស្រូវ​ពាក់ព័ន្ធ​កេរ្តិ៍​ឈ្មោះ​សារ​ជា​ថ្មី ក្រោយ​ពេល​នាង​ត្រូវ​អ្នក​កាសែត​ផ្ដិត​បាន​រូបភាព​នាង​ជក់​បារី​យ៉ាង​ជំនាញ។

​ថ្មី​ៗ​នេះ​បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថាតារា​សម្ដែង​ស្រី ល្បី​ឈ្មោះ​ចិន Angelababy ត្រូវ​បាន​ប្រទះ​ឃើញ​បង្ហុយ​ផ្សែង​បារី​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ តាម​នោះ​ដែរ ស្រី​ស្អាត​វ័យ៣០​ឆ្នាំ បាន​ជួបជុំ​មិត្តភ័ក្ដិ​ញ៉ាំ​អី ហើយ​ជក់​បារី​យ៉ាង​សប្បាយ​មាត់​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ជា​ច្រើន។

តាម​នោះ​ដែរ ការ​ដែល​អ្នក​ម្ដាយ​កូន​១រូបនេះ ត្រូវ​គេ​រិះគន់​ដោយ​សារ​ជក់​បារី​នោះ​គឺ​មកពី នៅ​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​នាង​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ គឺ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជក់​បារី​រួច​ទៅហើយ ដោយ​នៅ​ពេល​​នោះ នាង​បានប្រាប់​ថា​មក​ពី​ស្ត្រេស​ពេក​ទើប​ជក់​បារី ប៉ុន្តែ​ក្រោយ​មក​បាន​សន្យា​ថា​​នឹង​ផ្ដាច់​ជក់។

ប៉ុន្តែ​កន្លង​មក គេ​តែងតែ​នាង​នៅ​តែ​បន្ត​ជក់​បារី​ជា​ប្រចាំ ដោយ​កាល​ពី​ខែមីនា​ឆ្នាំ​នេះ នាង​ថែម​ទាំង​ហ៊ាន​ជក់​បារី​នៅ​មន្ទីរពេទ្យទៀត​ផង ដោយ​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​សម្ដែង​ប្រុស​លំដាប់ A Huang Xiaoming គឺ​ជាទូត​សុឆន្ទះ នៃ​មន្ទីរ​សុខាភិបាល​ប្រឆាំង​នឹង​ការ​ជក់​បារី តែ​ប្រពន្ធ​របស់​លោក​ បែរ​ជា​អ្នក​ជក់​បារី​អាជីព​ទៅ​វិញ៕

ចុចអាន៖ ​ រស់​នៅ​ជាមួយ​គ្នា​៦ឆ្នាំទើប​ដឹង​ថា ប្ដី​ខ្លួន​ឯង​ស្រលាញ់​ភេទ​ដូច​គ្នា ទារសង​ជំងឺចិត្ត ៥៨​ម៉ឺន​ដុល្លារ

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ Caramel