បទ "បារមី​ទូកង" បែប​ថ្មី ក្រុម​តារា Original Song កម្ពុជា​ចេញ​អបអរ​បុណ្យ​អុំ​ទូក ឡូយ​អស់​ទាស់

  • 2019-11-08 06:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តារា Original Song មាន​ដូច​ជា ក្មេង​ខ្មែរ អូន វណ្ណដា និង ឡូរ៉ា ម៉ម ជា​ដើម បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​បទ​យ៉ាង​កម្រ​ដើម្បី​អបអរ​ពិធី​បុណ្យ​អុំ​ទុក អក​អំបុក សំពះ​ព្រះខែ និង​លយ​ប្រទីប​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១០ វិច្ឆិកា​ខាន​ស្អែក​នេះ។

បទ​នេះ ផលិត​ដោយ​ផលិតកម្ម​ថ្មី​មួយ​មាន​ឈ្មោះ​ថា "ផលិតកម្ម​បារមី" និង​មាន​ចំណង​ជើង​ថា "បារមី​ទូកង"។ បទ​ចម្រៀង​ដែល​ប្រមូល​ផ្ដុំ​តារា Ogirinal Song ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន​នាក់​នេះ បាន​គាស់​រំលើង លើក​ពី​គុណ​សម្បត្តិ​របស់​ទូក​ង​របស់​ខ្មែរ ដែល​ដើម​ឡើយ​គឺ​ជា​មធ្យោបាយ​ដ៏​សំខាន់​ប្រជាជន​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ពិសេស​គឺ​ទូក​ង ក៏​ជា​មធ្យោបាយ​ធ្វើ​សឹក​សម្រាប់​កង​ទ័ព​ខ្មែរ ប្រយុទ្ធ​ត​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស​ផង។

ទូកង​របស់​កង​ទ័ព​ជើង​ទឹក​ខ្មែរ រមែង​នាំ​ជាញជ័យ​នៅ​ក្នុង​សឹក​ត​ទល់​នឹង​ខ្មាំង​សត្រូវ​ជា​ហូរហែ ដូច្នេះ​ហើយ ទើប​បទ​ចម្រៀង​មួយ​បទ​នេះ​មាន​ចំណង​ជើង​ថា "បារមី​ទូក​ង" ដែល​មាន​ចង្វាក់​ភ្លេង ពេញ​ដោយ​ការ​ទាក់​ទាញ រហូត​ដល់​ស្ដាប់​ព្រឺ​សម្បុរ។ តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា