ប្រពៃណាស់!​ ខណ្ឌ​ច្បារអំពៅ​ឧបត្ថម្ភ​ក្លឹប​ប្រដាល់​ឪពុក​ ម៉ន​ សាម៉េត​ អង្ករ១០បាវ​ ថវិកា​៥០ម៉ឺនរៀល​

  • 2019-11-08 06:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលរង​ខណ្ឌ​ច្បារអំពៅ​ នាំ​យក​អង្ករ​ចំនួន​១០​បាវ​ និង​ថវិកា​៥០​ម៉ឺន​រៀល​ ជួយ​ឧបត្ថម្ភ​ដល់​ក្លឹប​ប្រដាល់​ការិយាល័យ​ទី៥​ របស់​ឪពុក​ ម៉ន​ សាម៉េត​ ដើម្បី​សម្រួល​ដល់​ជីវភាព​ក៏​ដូច​ជា​ដំណើរ​ការ​ប្រចាំ​ថ្ងៃ។​

រូបភាពផេកខណ្ឌច្បារអំពៅ

បើ​តាម​ឲ្យ​ដឹង​ពី​ ម៉ន​ សាម៉េត​ ប្រាប់​ថា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្លឹប​របស់​ឪពុក​របស់​ខ្លួន​ពិត​ជា​បាន​ទទួល​អំណោយ​ពី​លោក​ស្រី​អភិបាល​ខណ្ឌ​ច្បារអំពៅ​មែន​ ខណៈ​ពេល​ដែល​លោក​ស្រី​បាន​ចុះ​ទៅ​មូលដ្ឋាន​នៅ​តំបន់​ភូមិ​ចុង​ព្រែក​ សង្កាត់​ព្រែកឯង។​

រូបភាពផេកខណ្ឌច្បារអំពៅ

សាម៉េត​ សូម​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​លោក​ស្រី​ ហេង​ សុវត្ថា​ អភិបាលរង​ខណ្ឌ​ច្បារអំពៅ​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្លឹប​ដែល​នៅ​ក្នុង​មូលដ្ឋាន​ និង​បាន​ជួយ​ជា​ថវិកា​ និង​អង្ករ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ក្លឹប។​ ក្រៅ​ពី​នេះ​ទៀត​នោះ​អ្នក​ប្រដាល់​គុន​ខ្មែរ​ខាង​លើ ​ថ្លែង​អំណរគុណ​ដល់​ចៅអធិការ​វត្ត​ស្អាង​ភ្នំ​ វត្ត​ត្រពាំងឈូក​ វត្ត​វាលស្បូវ​ និង​វត្ត​មួយ​ចំនួន​ទៀត​ដែល​តែងតែ​ជួយ​កន្លង​មក​ ហើយ​នឹង​ប្ដេជ្ញា​ជួយ​បង្ហាត់​បង្រៀន​ បណ្ដុះ​ធនធាន​កីឡាករ​ក្មេងៗ​ជា​ច្រើន​ទៀត​ដើម្បី​មុខមាត់​ប្រដាល់​ខ្មែរ​ រួម​ទាំងមុខមាត់​ខណ្ឌ​ច្បារអំពៅ​ផង​ដែរ។​

រូបភាពផេកខណ្ឌច្បារអំពៅ

ក្លឹប​ប្រដាល់​ការិយាល័យ​ទី៥​ ដែល​មាន​លោក​គ្រូ​ ម៉ាង​ ម៉ន​ ជា​ម្ចាស់​ក្លឹប​មាន​ទីតាំង​នៅ​ភូមិ​ចុងព្រែក​ សង្កាត់​ព្រែកឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។​ ការ​ជួយ​ឧបត្ថម្ភ​របស់​អភិបាលរង​ខណ្ឌ​ខាង​លើ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​