អ្នក​នៅ​ក្នុង​គម្រោង "រម្យនាហ្វេស្ទីវ៉ល" ពេល​នេះ រោងភាពយន្ត "ទេព​ច្យុត" ចេញ​កាល​វិភាគ​បញ្ចាំងហើយ!

  • 2019-11-09 08:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងភាពយន្ត "ទេព​ច្យុត" គឺ​ជា​កម្មវិធី​កម្សាន្ត​ដោយ​ការ​ទស្សនា​ភាពយន្ត​ដោយ​សេរី នៅ​​គម្រោង "រម្យនា​ហ្វេសស្ទីវ៉ល" ដែល​ប្រារព្ធ​ធ្វើ​រយៈ​ពេល​៤​ថ្ងៃ​នៅ​ខេត្ត​មណ្ឌល​គីរី​នា​ឱកាស​បុណ្យ​អុំ​ទូក​អក​អំបុក សំពះ​ព្រះ​ខែ និង​លយ​ប្រទីប​នេះ។

កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ទី ៩ វិច្ឆិកា​នេះ​ត​ទៅ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៥ហិកតា កណ្ដាល​ក្រុង​សែន​មនោរម្យ​នៃ​ខេត្ត​មណ្ឌល​គីរី តាម​កម្មវិធី​ដែល​បាន​រៀប​ចំ​ទុក ចាប់​ពី​ម៉ោង ៥ និង​៣០នាទី​ល្ងាច​ត​ទៅ។ កញ្ញា ឆរដ្ឋ ឆលាភី ប្រធាន​គម្រោង "រម្យនា​ហ្វេស្ទីវ៉ល" បាន​ឲ្យ​ដឹង​ថា នេះ​ជា​បទ​ពិសោធន៍​ថ្មី ដែល​ត្រូវ​បាន​ផ្ដល់​តាម​រយៈ​គម្រោង​ខាង​លើ ក្នុង​នោះ គឺ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនភាពយន្ត​ក្នុង​បរិយាកាស​ដ៏​សែន​រ៉ូមែនទិក នៅ​ក្នុង​កញ្ចប់​នៃ​ដំណើរ​កម្សាន្ត​តែ​មួយ។

នៅ​ក្នុង​កញ្ចប់​តែ​មួយ​សម្រាប់​កម្សាន្ត​របស់​គម្រោង​ខាង​លើ​ដែល​មាន​តម្លៃ​ចាប់​ពី ៤៩ដុល្លារ ដល់ ៩៩​ដុល្លារ​នេះ ប្រិយមិត្ត​អាច​រីករាយ​នឹង​កម្មវិធី​​ដូច​ជា ការ​ប្រគំ​តន្ត្រី កម្មវិធី​ដាល់​អំបុក ហាត់​យូហ្គា ទស្សនា​ភាពយន្ត និង​ការ​គេង​ក្នុង​តង់​ដែល​មាន​រៀប​ចំ​នូវ​ពូក ខ្នើយ ម៉ាស៊ីក​កំដៅ និង​បន្ទប់​ទឹក​ស្អាត​ជា​ដើម។

ដោយ​ឡែក​កម្មវិធី​ទស្សនា​ភាពយន្ត​វិញ គម្រោង​បាន​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​ខ្សែ​ភាពយន្ត​ល្អ​ៗ​មើល​ជា​ច្រើន។ សូម​តាម​ដាន​កាលវិភាគ​លម្អិត និង​ចំណង​ជើង​ភាពយន្ត​ដូច​ខាង​ក្រោម។

សម្រាប់​អ្នក​ដែល​នៅ​មណ្ឌលគីរីស្រាប់ ដែល​ចង់​ចូល​កម្សាន្ត​ក្នុង​កម្មវិធី​គម្រោង គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្រាន់​តែ​ទិញ​សំបុត្រ​ចូល​តម្លៃ​តែ ៥០០០​រៀល​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា