ឡូយមែន! អុំទូក ៣ថ្ងៃស្តង់ CoCa-Cola Energyមានកន្លែងសាកថ្មទូរសព្ទដោយសេរី

  • 2019-11-09 12:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យអុំទូកលើកនេះកាន់តែពិសេស ព្រោះមានការរៀបចំតុបតែង កាន់តែស្អាតពីមួយពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីស្វាគមន៍បងប្អូនដែលអញ្ជើញមកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក។ដោយឡែកឆ្នាំនេះ កូកា-កូឡា ក៏បានរៀបចំនូវកម្មវិធីថ្មីៗជាច្រើន ជូនដល់បងប្អូនកម្សាន្ត។

ជាក់ស្ដែង មានទាំងកន្លែងសាកថ្មទូរស័ព្ទ freeទៀត។ តែប៉ុណ្ណេះ លែងខ្វល់ខ្លាចអស់ថ្មទូរសព្ទទៀតហើយ ព្រោះថាស្តង់ CoCa-Cola Energy ( កូកា-កូឡា អេនណឺជី) មានខ្សែសាកគ្រប់ម៉ូតគ្រប់ម៉ូដែល ដែលបងប្អូនអាចប្រើប្រាស់បានដោយសេរី រយៈពេល៣ ថ្ងៃពេញ។ ដូច្នេះពេលទូរសព្ទជិតអស់ថ្ម កុំភ្លេចមករកស្តង់របស់ កូកា-កូឡាណា។

ក្រៅពីនេះ ក៏មានការលេងកម្សាន្តជាច្រើនទៀត ដូចជា តន្ត្រីកន្ត្រាក់អារម្មណ៍ជាមួយ Dj និងការលេងល្បែងកម្សាន្តយករង្វាន់។ ហើយចាប់ពីម៉ោង ៤រសៀល ដល់ ៦ល្ងាច នឹងមានការចែក CoCa-Cola Energy ( កូកា-កូឡា អេនណឺជី) ដោយមិនគិតប្រាក់ផងដែរ។

ដូចនេះកុំភ្លេចបបួលមិត្តិភក្តិមកភ្លក់ភេសជ្ជៈរសជាតិថ្មីរបស់កូកា-កូឡាទាំងអស់គ្នា ដែលមានទីតាំងនៅទល់មុខទឹករាំ លើសួនច្បារមុខវត្តបទុមវតី។

អត្ថបទ៖ សុខុន សុម៉ាភាវី