Liverpool ​ដេក​ហួច ​ក្រោយ​បំបាក់ Man City ​៣-១ ​សង្ឃឹម​ច្រើន​លើក​ពាន​

  • 2019-11-11 01:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

លេង​ក្នុង​ដី​ខ្លួន​ឯង ​ក្រុម Liverpool ​លេង​បាន​ល្អ​ណាស់ ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​និង​ការពារ​តំណែង​ជើង​ឯក Man City ​បាន​ដល់​ទៅ ៣-១ ​បែប​នេះ។ ​យ៉ាងណាមិញ ជាមួយ​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម Man City ​ក៏​មិន​អស់​ចិត្ត​ដែរ ​ព្រោះ​លោក Pep ​បញ្ជាក់​ថា​ត្រូវ​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់​ប៉ុន្តែ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​ផ្ដល់​ឱ្យ​ទៅ​វិញ។

បច្ចុប្បន្ន​នេះ ​ក្រុម​ Liverpool ​ដាច់​កំពូល​តារាង ដោយ​មាន​៩​ពិន្ទុ​លើស​ក្រុម Man City ​និង​៨​ពិន្ទុ​លើស​ក្រុម​លេខ​២។ ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង ​ក្រោយ​ពី​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​នេះ ហើយ​ក្រុម Liverpool ​ផ្ទាល់​ក៏​សង្ឃឹម​ច្រើន​ក្នុង​ការ​លើក​ពាន​នៅ​ឆ្នាំ​នេះ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ