ជួយ​បន់​គ្នា! នៅ​សល់​១​ករណី​ទៀត ​U19 ​កម្ពុជា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ហើយ​

  • 2019-11-11 02:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ U19 ​កម្ពុជា​កាន់​តែ​កៀក​មែនទែន​ហើយ ​ក្នុង​ការ​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship ​។

​ក្រុម U19 ​កម្ពុជា​នៅ​លេខ​២​ល្អ​ក្នុង​ពូល ​ហើយ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លេង​២​ល្អ​បំផុត ​ដោយ​មាន​៦​ពិន្ទុ ​និង​មាន​គ្រាប់​បាល់​ចំណេញ​៣​គ្រាប់។ ​ក្រុម​តាម​ពូល​ដទៃ​ទៀត​បាន​ធ្លាក់​ចេញ​អស់​ហើយ ​ដោយ​កម្ពុជា​នៅ​មើល​តែ​១​ពូល​ទៀត​​ប៉ុណ្ណោះ ​នឹង​បាន​ដឹង​ច្បាស់​ថា​បាន​ឡើង​ឬ​អត់​ហើយ។ ​ដោយ​ពូល A ​នៅ​មិន​ទាន់​ប្រកួត​នៅ​ឡើយ​ទេ ​ព្រោះ​ត្រូវ​ប្ដូរ​ម្ចាស់​ផ្ទះ ​ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​អូម៉ង់​វិញ ​នៅ​ថ្ងៃ​ទី​២២​ដល់​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ដូច្នេះ​នៅ​ពូល A ​នេះ ​ប្រសិន​បើ​ក្រុម​លេខ​២​ល្អ​បំផុត​មាន​ពិន្ទុ​ទាប​ជាង​៦ ​ឬ​មាន​៦​ពិន្ទុ​ដែរ តែ​មាន​គ្រាប់​ចំណេញ​តិច​ជាង​កម្ពុជា ៣​គ្រាប់​នោះ ​ក្រុម U19 ​កម្ពុជា ​នឹង​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផ្ដាច់ព្រ័ត្រ​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ