បុណ្យអុំទូកឆ្នាំនេះ ឥរិយាបថចោលសំរាម ប្រសើរជាងបណ្ដាឆ្នាំផ្សេងៗ

  • 2019-11-11 03:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមថ្ងៃទី១ នៃពិធីបុណ្យអុំទូក ឥរិយាបថចោលសំរាមបានគ្រាន់បើ ដោយសំរាមភាគច្រើននៅក្នុងធុង។

គណនីហ្វេសបុក របស់ពូឈីវ ដែលគេស្គាល់ថាជាមនុស្សសកម្មលើការសំអាតបរិស្ថានសំរាម ចេញពីពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលបានគៀងគរយុវជនរាប់រយនាក់ ទៅអប់រំផ្សព្វផ្សាយអំពីសំរាម នៅពិធីបុណ្យអុំទូក បានកត់សម្គាល់ថា “ប្រជាពលរដ្ឋមានទម្លាប់ល្អខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ គឺមិនសូវមានសំរាមពង្រាយផ្តាសផ្តាស់នោះទេ ហើយការរៀបចំកញ្ឆេ និងធុងសំរាមក៏បានល្អប្រសើរថែមទៀតផង”។

ឆ្នាំនេះមានយុវជនចូលរួមផ្សព្វផ្សាយអំពីសំរាម និងត្រៀមរើសសំរាម មានចំនួនច្រើន ក្នុងនោះក៏មានក្រុម យុវជនគម្រោងភ្នំពេញស្អាត បានចូលរួមសកម្មភាពនេះដែរ។ គម្រោងភ្នំពេញស្អាត បានបង្កើតឡើង ៣ឆ្នាំមកហើយ ហើយឆ្នាំឱនេះជាឆ្នាំទី១ ដែលគម្រោង ស្អាត បានចូលរួម និង បានដាក់ប៉េងប៉ោងពណ៌ស សរសេរអក្សរ ស្អាត ចងភ្ជាប់ធុងសំរាម ដើម្បីអោយអ្នកដើរអុំទូក ងាយស្វែងរកធុងសំរាម ហើយចោលសំរាម ក្នុងធុង ដោយឈរលើទិសស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា