Silva ត្រូវ​ពិន័យ​ជា​ប្រាក់​ និង​​មិន​ឲ្យ​លេង​១​ប្រកួត​ដោយ​សារ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​

  • 2019-11-14 01:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bernardo Silva ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​​ហៅ​កាត់​ FA សម្រេច​ពិន័យ​​មិន​ឲ្យ​លេង​១​ប្រកួត​ និង​ផាក​៥​ម៉ឺន​ផោន​ដោយ​សារ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter លេង​សើច​ជាមួយ​​មិត្ត​រួម​ក្រុម​ Benjamin Mendy។​

Silva

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​បើ​បង្ហោះ​រូប​ Mendy ប្រៀបធៀប​ទៅ​នឹង​តុក្កតា​សម្បុរ​ខ្មៅ​ដែល​មាន​នៅ​លើ​កញ្ចប់​ស្ករ​សូកូឡា​ដ៏​ពេញ​និយម​នៅ​អេស្ប៉ាញ​ និង​ព័រទុយហ្គាល់​​ ដែល​ការ​បង្ហោះ​នោះ​ត្រូវ​ FA ចោទ​ថា​មាន​បង្កប់​អត្ថន័យ​រើស​អើង​ពូជសាសន៍​ដោយ​ប្រយោល​។​

Silva បាន​លុយ​រូប​នោះ​ចោល​ត្រឹម​៤៦​នាទី​ប៉ុណ្ណោះ​ និង​ក្រោយ​មក​រូប​គេ​បាន​បង្ហោះ​សារ​ថា៖ "បច្ចុប្បន្ន​សូម្បី​លេង​សើច​ជាមួយ​មិត្ត​ភក្ដិ​ក៏​ខុស​ដែរ"។​ កីឡាករ​វ័យ​២៥​ឆ្នាំ​នឹង​អវត្តមាន​ប្រកួត​ Premier League ទល់​ Chelsea សប្ដាហ៍​ទី​១៣៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម