សោកស្ដាយ! កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​ឲ្យ​អេស្ប៉ាញ ប្រកាស​ចូល​និវត្តន៍

  • 2019-11-14 02:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Villa ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ចូលនិវត្តន៍​នៅ​ខែ​ក្រោយ ពេល​ដែល​លីគ​កំពូល​ជប៉ុន J-League បិទ​បញ្ចប់​​រដូវ​កាល។

អតីត​កីឡាករ​របស់​ Barcelona នឹង​បញ្ចប់​អាជីព​រយៈ​ពេល​១៩​ឆ្នាំ​ ដោយ​ធ្លាប់​ឈ្នះ​​ពាន World Cup ២០១០ និង Euro ២០០៨ ជាមួយ​ប្រទេស​របស់​ខ្លួន។ កីឡាករ​វ័យ​៣៧​ឆ្នាំ​​ដែល​ធ្លាប់​ឈ្នះ​ពាន La Liga ២ដង និង Champions League ជាមួយ Barca បាន​និយាយ​ថា គេ​បាន​គិត​រឿង​ព្យួរ​ស្បែកជើង​នេះ​យូរ​មក​ហើយ។

Villa ដែល​កំពុង​លេង​ឲ្យ​ក្លឹប​ជប៉ុន Vissel Kobe ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​៤​ឆ្នាំ​នៅ​អាមេរិក​ជាមួយ​ក្លឹប New York City នឹង​ទៅ​​វិនិយោគ​លើ​បាល់ទាត់​វិញ​ជាមួយ​ក្លឹប​​ថ្មី Queensboro FC។ Villa រក​បាន​៥៩​គ្រាប់​ឲ្យ​អេស្ប៉ាញ ​និង​លេង​​ពាន World Cup បាន​៣​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ