ផ្អើល​ស្រុក​ខ្មែរ​ថា The Rock ស្លាប់ តើ​ជា​រឿង​ពិត​ទេ?

  • 2019-11-14 07:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង Dwayne ‘The Rock’ Johnson បាន​​ក្លាយ​ជា​ជន​រងគ្រោះ​​​ផ្ទុះ​ព័ត៌មាន​ថា​ស្លាប់។ តាម​ពិត​ទៅ​នេះ​តារា​វ័យ​៤៧​ឆ្នាំ​មិន​បាន​ស្លាប់​ទេ។ យ៉ាណាក្ដី មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ពាសពេញ​បណ្ដាញ​សង្គម​។

ព័ត៌មាន​ក្លែងក្លាយ​នេះ​បាន​សាយភាយ​​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​​នេះ​ថា អតីត​តារា WWE បាន​ស្លាប់​បន្ទាប់​​ពី​សម្ដែង​ខុស​បច្ចេកទេស។ លីង​​ព័ត៌មាន​ក្លែងក្លាយ​មួយ​បាន​​សរសេរ​ចំណង​ជើង​​ធំ​ៗ​ថា៖ “BBC: Dwayne ‘The Rock’ Johnson បាន​ស្លាប់​ក្នុង​វ័យ​៤៧​ឆ្នាំ ក្រោយ​សម្ដែង​ខុស​បច្ចេកទេស"។

​​ព័ត៌មាន​ក្លែងក្លាយ​នេះ​បាន​ព្យាយាម​​​ប្រើ​​ឡូហ្គោ​​សារព័ត៌មាន​អង់គ្លេស BBC News ដើម្បី​បំភ័ន្ត​​អ្នក​អាន។ តែ​បន្ទាប់​ពី​ចុច​មើល​គឺ​គ្មាន​ព័ត៌មាន​ពិតប្រាកដ​ឡើយ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ជន​ខិលខូច​ប្រើ​ល្បិច​​បោក​នេះ ជាក់​ស្ដែង​ព័ត៌មាន​តារា​កំប្លែង​ Mr. Bean ស្លាប់ តែងតែ​ចេញ​ជា​រឿង​រាល់​ឆ្នាំ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ