៦ ក្លឹប​ដែល​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់ ក្នុង UCL រដូវ​កាល​នេះ

  • 2019-11-14 12:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​កម្មវិធី​បាល់​ទាត់​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ​​ចាប់​ផ្ដើម​បាន ៤ ប្រកួត​រួច​មក មាន ៦ ក្លឹប​ដែល​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់​នៅ​ឡើយ។

ក្លឹប​ទាំង​នោះ​រួម​មាន ក្លឹប​បារាំង PSG ក្លឹប​អាល្លឺម៉ង់ Bayern Munich​ ក្លឹប​អង់គ្លេស Manchester City ក្លឹប​អេស្ប៉ាញ Barcelona ក្លឹប​អ៊ីតាលី Juventus និង Napoli។

ក្លឹប​ PSG និង​ក្លឹប Bayern Munich​បាន​ឈ្នះ​ប្រកួត​ទាំង​អស់ ក្នុង​កម្មវិធី Champions League គិត​មក​ទល់​ពេល​នេះ។ ក្លឹប Manchester City និង​ក្លឹប​ Juventus វិញ បាន​ឈ្នះ​ចំនួន ៣​លើក ហើយ​ស្មើ​ ១ ប្រកួត។ ឯ​ក្លឹប​អ៊ីតាលី Napoli និង​ក្លឹប​អេស្ប៉ាញ Barcelona បាន​ឈ្នះ ២​ដង និង​ស្មើ ២លើក៕

អត្ថបទ៖ ហ៊ីម រស្មី