គួរឲ្យស្ដាយ! អ្នកស្លាប់កើនដល់ ៤នាក់ ក្រោយភ្លើងឆេះព្រៃសន្ធោសន្ធៅមិនធ្លាប់មាននៅអូស្ត្រាលី
- 2019-11-14 08:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! អ្នកស្លាប់កើនដល់ ៤នាក់ ក្រោយភ្លើងឆេះព្រៃសន្ធោសន្ធៅមិនធ្លាប់មាននៅអូស្ត្រាលី
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ ៤នាក់ហើយ និងកំពុងបន្ដគំរាមកំហែងអាយុជីវិតពលរដ្ឋដែលរស់នៅក្នុងតំបន់។
យោងតាមអាជ្ញាធរឲ្យដឹងថា ជនរងគ្រោះទី ៤គឺជាបុរសវ័យ ៥៨ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅទីក្រុង Kempsey ភាគខាងជើងទីក្រុង New South Wales នៅថ្ងៃព្រហស្បតិ៍នេះ។ អគ្គិភ័យនេះ បានបំផ្លាញដីស្រែ និងព្រៃប្រមាណ ១ លានហិកតាហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដែលបង្កឡើងដោយអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំងបន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេល ៣ ឆ្នាំដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ។ ផ្ទះប្រមាណ ៣០០ ខ្នងត្រូវបានបំផ្លាញនៅ New South Wales ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអណ្តាតភ្លើងបានលាតសន្ធឹងពីភាគខាងជើងរបស់រដ្ឋរហូតដល់ឆ្នេរសមុទ្រទៅជាយក្រុងស៊ីដនី។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ភ្លើងឆេះព្រៃគឺជារឿងធម្មតានៅក្នុងរដូវក្តៅ និងស្ងួតរបស់អូស្រ្តាលី ប៉ុន្តែដោយឡែកក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃមានសភាពធ្ងន់ធ្ងរជាងរាល់ដង និងបង្កការខូចខាតច្រើនសម្បើមផងដែរ៕