Chelsea ផាក​ពិន័យ​ច្រើន​លើ​បញ្ហា​ខុស​វិន័យ​របស់​កីឡាករ

  • 2019-11-14 13:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Metro ខាង​ក្រោម​ជា​ទំហំ​ទឹក​ប្រាក់​​ក្លឹប Chelsea ផាក​ពិន័យ​លើ​បញ្ហា​វិន័យ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ការ​មក​យឺត ក្នុង​ការ​ចូល​រួម​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ប្រកួត៖ ផាក​ប្រមាណ ៣,២០០ ដុល្លារសហរដ្ឋអាមេរិក។

២. ការ​ជូនដំណឹងយឺត អំពីការ​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម៖ ផាក​ប្រមាណ ៣,២០០ ដុល្លារសហរដ្ឋអាមេរិក (ត្រូវបង់បន្ថែមប្រមាណ ៣,២០០ ដុល្លារ រៀងរាល់ ១៥នាទី ក្រោយ​ពីបានយឺត)។

៣. ការ​មក​យឺត ក្នុង​ការ​មក​កន្លែង​ហាត់​ប្រាណ៖ ផាក​ប្រមាណ ១,៣០០ ដុល្លារសហរដ្ឋអាមេរិក។

៤. ការ​មក​យឺត ក្នុង​ការ​មក​ពិនិត្យ​សុខភាពព្យាបាល​ជំងឺ៖ ផាក​ប្រមាណ ៣,២០០ ដុល្លារសហរដ្ឋអាមេរិក។

៥. ការ​មក​យឺត ក្នុង​ការ​ចូល​រួម​ប្រជុំ​ក្រុម៖ ផាក​ប្រមាណ ៧០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយនាទី។

៦. ការ​មក​យឺត ក្នុង​ការ​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​ក្រុម៖ ផាក​ប្រមាណ ២៦,០០០ ដុល្លារសហរដ្ឋអាមេរិក។

៧. ទូរស័ព្ទ​​រោទ៍​ពេល​​កំពុង​ប្រជុំ​ក្រុម ឬ​ពេល​កំពុង​បរិភោគ​អាហារ​សាមគ្គី៖ ផាក​ប្រមាណ ១,៣០០ ដុល្លារសហរដ្ឋអាមេរិក។

៨. ការ​ស្លៀកពាក់ឯកសណ្ឋានខុស ក្នុងអំឡុងពេលធ្វើដំណើរជាក្រុម ឬថ្ងៃប្រកួត៖ ផាក​ប្រមាណ ១,៣០០ ដុល្លារសហរដ្ឋអាមេរិក។

៩. ការមិនធ្វើដំណើរត្រលប់មកវិញជាមួយគ្រូបង្វឹក ដោយ​មិនបានជូនដំណឹងដល់គ្រូបង្វឹក ឬជំនួយការគ្រូបង្វឹកមុនរយៈ​ពេល ៤៨ ម៉ោង៖ ផាកប្រមាណ ៦,៥០០ ដុល្លារសហរដ្ឋអាមេរិក។

១០. ការបដិសេធ ឬមិនចូលរួមសកម្មភាពក្លឹប ឬសង្គម៖ ផាកប្រមាណ ៦,៥០០ ដុល្លារសហរដ្ឋអាមេរិក។

១១.ការមិន​រាយ​ការណ៍​​អំពី​ស្ថានភាព​ជំងឺ ឬរបួស ១ ម៉ោង ៣០ នាទីមុនការហ្វឹកហាត់៖ ផាក​ប្រមាណ ១៣,០០០ ដុល្លារសហរដ្ឋអាមេរិក។

១២. ការ​មក​យឺត ក្នុង​ការ​មក​ពិនិត្យ​សុខភាព៖ ផាក​ប្រមាណ ៣,២០០ ដុល្លារសហរដ្ឋអាមេរិក។

លើស​ពី​នេះ បើ​តាម​ប្រភព​​ដដែល​ ក្នុង​ករណី​កីឡាករ​​ដែល​ខុស​នឹង​វិន័យ​ខាង​លើ ហើយ​មិន​បង់​ប្រាក់​ក្នុង​រយៈ​ពេល ១៤ ឆ្នាំ ទឹក​ប្រាក់​ពិន័យ​នឹង​គុណ​ជា​ពីរ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី