អត្ថប្រ​យោជន៍បាន​ពី​ការ​ឱប​គ្នា មនុស្ស​ភាគ​ច្រើន​មិន​បាននឹក​ដល់​

  • 2019-11-15 05:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសិក្សា​បាន​បង្ហាញ​ថា​ការ​ឱប​គ្នា​ជា​សញ្ញា​សកល​មួយ​បង្ហាញពី​សេចក្ដី​ស្រឡាញ់ រំភើប និង​ពេល​កើត​ទុក្ខ​ជាដើម។​ ការឱប​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ និង​គុណប្រ​យោជន៍ជា​ច្រើន។

១. ជួយ​ទប់​ស្កាត់ជំងឺ៖ ការឱប​គ្នា​ត្រូវបាន​គេ​ដឹង​ថា​ជា​ការ​ព្យា​បាលប្រ​ឆាំង​នឹង​ជំងឺ​តាន​តឹង​ផ្លូវ​ចិត្ត។ ការសិក្សា​មួយ​បាន​ធ្វើលើ​យុវជន​៤០៤​នាក់ ដោយ​បាន​បែក​ចែកជាពីរក្រុម។ មួយក្រុម​បាន​ទទួលការ​គាំទ្រ និង​ឱប​ជាប្រចាំ​ និង​មួយក្រុម​ទៀត​មិន​ទទួលបាន​អ្វីទាំងនេះទេ។​ជា​លទ្ធផល ក្រុម​ដែល​ទទួលបាន​ការ​ឱប​ញឹកញាប់មាន​អត្រាឈឺទាបជាង​អ្នក​ដែល​មិន​ទទួលបាន​ការ​ឱប​ថ្នាក់​ថ្នម។​

២. ជួយ​សម្រួលអារម្មណ៍​៖ ការឱប​បាន​ជួយ​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច អារម្មណ៍​កណ្ដោចកណ្ដែង​ និង​ជួយ​ផ្តល់​នូវ​កម្លាំងចិត្ត​ ដែល​មាន​ប្រ​យោជន៍​ចំពោះ​សុខភាព​មនុស្ស។

៣. កាត់​បន្ថយការ​ឈឺចាប់​៖ ការ​ប៉ះ​បាន​ជួយ​កាត់​បន្ថយនូវ​ការ​ឈឺចាប់ ហើយ​ការ​ឱប​ជា​ទម្រង់​មួយនេះ​នៃការ​ប៉ះ​ដូច​គ្នា ដូច​នេះវា​បាន​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយការ​ឈឺចាប់។

៤. កាត់​បន្ថយ​ភាព​នឿយ​ហត់៖ គ្រាន់តែ​បាន​ឱប​ត្រឹម​១០​វិនាទី អាច​ជួយ​កាត់​បន្ថយ​​ភាព​នឿយ​ហត់​បាន​មួយកម្រិត។ ការ​ឱប​ជា​វិធី​ទប់ទល់​នឹង​ភាព​នឿយ​ហត់ និង​ជួយ​ដាស់​អារម្មណ៍​ឲ្យ​បាន​ធូរស្បើយ។

គួរ​បញ្ជាក់ថា​អ្នក​ខ្លះគិតថា​ឱប​គ្នា​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ក្ដី​សុខ​ តែ​មិន​បាច់​ដល់​ប៉ុណ្ណឹង​ពេកទេ ឱប​គ្នា​ត្រឹម​ប្រាំនាទី​ក្នុង​មួយក៏ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ដែរ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ទូច សុខា