រូបថត​បង្កប់​រឿង​អាម៉ាស់​របស់​តារា​ថៃ​ល្បី​ៗ ដែល​​​​ត្រូវ​គេ​បាញ់​ឡើង​ល្បី​ពេញ​អ៊ីនធឺណិត

  • 2019-11-15 09:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ទោះ​ជា​ខំ​តុបតែង​ខ្លួន​ឲ្យ​ស្អាត និង​ប្រុងប្រយ័ត្ន​យ៉ាង​ណា ប៉ុន្តែ​កំហុស​ឆ្គង​នៅ​តែ​អាច​កើត​មាន​ឡើង​នៅ​ពេល​ខ្លះ។ ថ្ងៃ​នេះ កញ្ញា នឹង​​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ពី​រូបថត​របស់​តារា​ល្បី​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ដែល​ធ្លាប់​រង​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ពី​អ្នក​លេង​អ៊ីនធឺណិត​ដោយ​សារ​កំហុស​ឆ្គង​ចេតនា និង​អចេតនា​របស់​ពួក​គេ។  

១. Baifern Phimchanok កែរូប​ឲ្យ​ចេញ​រាង​ ង​ ស្អាត តែ​បែរ​ស្វិត​ដៃ​ពាក់​កណ្ដាល

តារា​សម្ដែង​វ័យ​ក្មេង​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​រិះគន់​ក្រោយ​រូប​ថត​មួយ​សន្លឹក​ដែល​នាង​ថត​ជាមួយ​មិត្ត​រួម​អាជីព Mai Davika ត្រូវ​បាន​គេ​ដឹង​ថា​ជា​រូប​កាត់​ត​តាម Photoshop។ ក្រោយ​មាន​ការ​រិះគន់​ តារា​រូប​នេះ​បាន​ទម្លាយ​ថា​អតីត​អ្នក​ចាត់​ការ​របស់​ខ្លួន​គឺ​ជា​អ្នក​កែ ខណៈ​ដែល​ខ្លួន​ធ្លាប់​ហាមប្រាម​ពី​រឿង​នេះ​កន្លង​មក​ហើយ។

២. James Jirayu ផាត់​មុខ​ឡើង​ដូច​អ្នក​លេង​ល្ខោន​បាសាក់

តារា​ជួរ​មុខ​ James Jirayu ​ធ្លាប់​មាន​បញ្ហា​ជាមួយ​ការ​តុបតែង​មុខ​ហួសហេតុ​ពេក រហូត​ពេល​ថត​រូប​ឃើញ​មុខ​ហោះ​ច្បាស់​ក្រឡែត។ តារា​រូប​នេះ​បាន​​ចេញ​មុខ​និយាយ​ថា​ លើក​ក្រោយ​ខ្លួន​នឹង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ជាង​នេះ។

៣. Poo Praiya ត្រូវ​គេ​រិះគន់​រឿង​រោម​ក្លៀក

បញ្ហា​រោម​ក្លៀក​បាន​ធ្វើ​ឲ្យ​ តារា​សម្ដែង Poo Praiya ត្រូវ​គេ​បាញ់​មួយ​ប្រាវ​ដែរ ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​មើល​ថែ​សម្រស់​បាន​យ៉ាង​ល្អ និង​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ទៀត​ឡើយ។

៤. Pooklook Fontip មាន​បញ្ហា​ក្លៀក​ខ្មៅ

តារា​សម្ដែង Pooklook Fontip ក៏​ធ្លាប់​រង​ការ​​រិះគន់​មិន​​តិច​​ដែរ​ចំពោះ​បញ្ហា​ក្លៀក​ខ្មៅ មិន​ស្អាត ប៉ុន្តែ​ក្រោយ​ៗ​មក តារា​ឯក​ស្រី​ប៉ុស្តិ៍​លេខ​៧​រូប​នេះ​ក៏​ព្យាយាម​កែ​លម្អ​សម្រស់​ខ្លួន​រហូត​ស្អាត​ទៅ​ៗ។

៥. Mew Laknara រាំ​​ឡើង​ស្ទើរ​តែ​ជ្រុះ​រ៉ូប

តារា​សម្ដែង​ Mew Laknara ធ្លាប់​ជួប​រឿង​អាម៉ាស់​មិន​ស្ទើរ​ឡើយ​លើ​វេទិកា ដោយ​ខណៈ​ដែល​តារា​ស្រី​រូប​នេះ​កំពុង​សម្ដែង​ស្រាប់​តែ​​មាន​បញ្ហា​លាន​អាវ​ប៉ុង​ចេញ​មក​ខាង​ក្រៅ។ រូបភាព​របស់​នាង​ក៏​ត្រូវ​បាន​ចែកចាយ​ពេញ​អ៊ីនធឺណិត​នៅ​ពេល​នោះ។

៦. Aum Lukkana បង្ហោះ​រូប​លេង​ស្ទីល​មិន​ពាក់​អាវ​ក្នុង

តារា​សម្ដែង​សិចស៊ី​រូប​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដោយ​មិន​​ពាក់​អាវ​ក្នុង ធ្វើ​ឲ្យ​បណ្ដា​អ្នក​តាមដាន​លើ​ Instagram ទាំង​ឡាយ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

៧. Baitoey Rsiam កែ​រូប​ឲ្យ​ចេញ​ជើង​តូច

តារា​ចម្រៀង និង​សម្ដែង​រូប​នេះ ធ្លាប់​ត្រូវ​​គេ​ចាប់​បាន​ថត​បង្ហោះ​រូប​កាត់​ត​តាម​ Photoshop ឲ្យ​ចេញ​ជើង​វែង​និង​ស្លីម​ជាង​ធម្មតា បន្ទាប់​ពី​រូប​ដើម​​នោះ​ត្រូវ​​បាន​បង្ហោះ​លើ Instagram របស់ DJ Man ៕    

ប្រភព៖ jaizaa   ប្រែសម្រួល៖ វ៉ាន់ថន