គ្រូអង់គ្លេសជឿថា Kane អាចធ្វើរឿងនេះបាន
- 2019-11-15 12:56:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអង់គ្លេសជឿថា Kane អាចធ្វើរឿងនេះបាន
ចន្លោះមិនឃើញ
គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជឿថា Harry Kane អាចបំបែកកំណត់ត្រារបស់ Wayne Rooney បានក្នុងការរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិ។
ថ្លែងក្រោយប្រកួតឈ្នះ ៧-០ លើម៉ុងតេណេក្រូ លោក Southgate បានលើកឡើងថា Kane គឺជាកីឡាករដែលចង់ឈ្នះ និងមានឆន្ទៈខ្ពស់។ លោកយល់ថា ខ្សែប្រយុទ្ធរូបនេះ នឹងអាចបំបែកកំណត់ត្រាជាកីឡាករស៊ុតច្រើនបំផុតជូនក្រុមជម្រើសជាតិ។
ខ្សែប្រយុទ្ធ ២៦ ឆ្នាំ Kane ស៊ុតចូលបាន ៣១ គ្រាប់ហើយឲ្យ អង់គ្លេស គិតមកទល់ពេលនេះ។ កំណត់ត្រារបស់ Rooney គឺ ៥៣ គ្រាប់៕