ចូលរួម​គាំទ្រ​អ្នក​ស្រី​ កែ​ ឡេង​ ប្រកួត​ការពារ​មេដាយ​មាស​ប៉េតង់​ពិភពលោក​ស្អែក​នេះ​

  • 2019-11-18 02:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​ប៉េតង់​ អាច​អញ្ជើញ​មក​ទស្សនា​ក៏​ដូច​ជា​គាំទ្រ​អត្តពលិក​កម្ពុជា​ ដែល​នឹង​ប្រកួត​ចាប់​ពី​ពី​ស្អែក​នេះ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​ពិភពលោក​យុវជន​ និង​ស្ត្រី​លើក​ទី១៧​ ដែល​មាន​៤៩​ប្រទេស​។​

អ្នកស្រី កែ ឡេង ឈ្នះមេដាយ​មាសកន្លងទៅ

ដូច​ទៅ​និង​ឯកឧត្តម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​ប៉េតង់​ធ្លាប់​បាន​លើក​ឡើង​ថា​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​អាច​រៀបចំ​ការ​ប្រកួត​លំដាប់​ពិភពលោក​មាន​ប្រទេស​ចូលរួម​ច្រើន​រហូត​ដល់​៤៩​ប្រទេស​បែប​នេះ។​ ជា​មោទនភាព​ណាស់​ រាប់​ឆ្នាំ​មក​ហើយ​ដែល​កម្ពុជា​មិន​ដែល​បាន​រៀបចំ​ការ​ប្រកួត​ធំ​បែប​នេះ​ ដូច្នេះ​ចូលរួម​គាំទ្រ​ និង​លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ។​

មេដាយ និង​ពាន​រង្វាន់របស់​អ្នក​ស្រី​ កែ ឡេង​

កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ​ ម្ចាស់​មេដាយ​មាសប៉េតង់​ពិភពលោក​៣សម័យ​ជាប់ៗ​គ្នា​លើ​វិញ្ញាសា​វ៉ៃ​ស៊ីប​(វ៉ៃយកពិន្ទុ) អ្នក​ស្រី​ កែ ​ឡេង​ ក៏​នឹង​ចូលរួម​ប្រកួត​ និង​ការពារ​តំណែង​ផង​ដែរ​ តើ​លើក​ទី៤នេះ​វីរ​កីឡា​ការិនី​របស់​កម្ពុជា​រូប​នេះ​នៅ​តែ​អាច​រក​បាន​មេដាយ​មាស​លើ​វិញ្ញាសា​នេះ​បាន​ឬ​យ៉ាង​ណា។​

ទិដ្ឋភាពថ្ងៃសន្និសីទ

ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ចំពោះ​ប្រទេស​ចូលរួម​បូក​ទាំង​កម្ពុជា​មាន​៤៩​ប្រទេស​ ត្រូវ​និង​៨០​ក្រុម។​ ចំពោះ​វិញ្ញាសា​ និង​កម្មវិធី​ប្រកួត​ជាក់លាក់​នឹង​ជូនដំណឹង​ពេល​ក្រោយ៕​

រូបភាពរបស់សហព័ន្ធប៉េតង់

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​