​មិន​ត្រឹម​ចង់​ឡើង​ទេ ​គ្រូ​កម្ពុជា ​ថា​ចង់​ឈ្នះ​គ្រប់​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ

  • 2019-11-18 04:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ចង់​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់​នៅ​ស៊ីហ្គេម​ ២០១៩​នៅ​ប្រទេស​ហ្វីលីពីន ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា​កំពុង​ហ្វឹកហាត់​ជុំ​គ្នា ​ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម។ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​កីឡាករ​ជាង​២០​នាក់​ដែល​កំពុង​ហ្វឹកហាត់ ​ហើយ​លោក Felix ​នឹង​ត្រូវ​ជ្រើស​យក​តែ​២០​នាក់​ប៉ុណ្ណោះ ​តម​តាម​ការ​កំណត់​របស់​ការ​ប្រកួត។ ​ស្រប​ពេល​បញ្ជី​ឈ្មោះ​២០​នាក់​នោះ ​អាច​នឹង​ចេញ​ក្រោយ​ពី​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម​ហុងកុង​រួច។

ជាមួយ​ការ​រំពឹង​ទុក​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ​ដែរ ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ថា​លោក​ចង់​ឈ្នះ​ការ​ប្រកួត​គ្រប់​ទាំង​អស់​ក្នុង​ពូល ​និង​បាន​ឡើង​ទៅ​ជុំ​បន្ដ​ទៀត។ ​នេះ​ជា​អ្វី​ដែល​គ្រប់​គ្រូ​បង្វឹក​ទាំង​អស់​ចង់​បាន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ល្អ​និង​ប្រឹងប្រែង​ដូច​គ្នា។

រូបភាព៖ FFC

កម្ពុជា​នៅ​ពូល​A ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត។ ស្រប​ពេល​ពូល B ​វិញ គឺ​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​និង​ប្រ៊ុយណេ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម