ប្រេងសាំង​ឡើង​ថ្លៃបន្តិច រីឯប្រេងម៉ាស៊ូត​ចុះថ្លៃ​៥០​រៀល​ក្នុង​មួយ​លីត្រ​

  • 2019-11-18 04:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ពាណីជ្ជកម្ម​ឲ្យ​ដឹងថា​តម្លៃ​ប្រេង​សាំងធម្មតាកើន​ឡើង​បន្តិច រីឯតម្លៃប្រេងម៉ាស៊ូត​ធ្លាក់​ចុះ​បន្តិច​សម្រាប់​ពី​ថ្ងៃទី​១៦​ដល់​៣០ ខែ​វិច្ឆិកា បើ​ធៀបទៅ​នឹង​១៥​ថ្ងៃ​ដើម​ខែ​នេះ។

ក្នុង​សេចក្ដីជូនដំណឹង​មួយចុះថ្ងទី១៨ ខែ​វិច្ឆិកា នេះ ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា​តម្លៃ​ប្រេងសាំងធម្មតាមាន​តម្លៃ​៣ ៧០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេង​ម៉ាស៊ូត​តម្លៃ​៣ ៤៥០រៀល​ក្នុង​មួយ​លីត្រ។

គូរ​បញ្ជាក់ថា​កាលពី​១៥​ថ្ងៃដើម​ខែ​នេះ​​តម្លៃ​ប្រេងសាំងធម្មតាមាន​តម្លៃ​៣ ៦០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេង​ម៉ាស៊ូត​តម្លៃ​៣៥០០រៀល​ក្នុង​មួយ​លីត្រ៕

អត្ថបទ៖ ទូច សុខា