ក្រោយ​ឮ​ ឪពុក​ខ្លួន​ថា លេង​ឲ្យ​ Everton ជា​កំហុស​មួយ Kean ក៏​ប្រតិកម្ម​ពាក្យ​ធ្ងន់ៗ

  • 2019-11-18 13:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​អ៊ីតាលី Moise Kean បាន​ប្រតិកម្ម​ធ្ងន់​ចំពោះ​ពាក្យ​រិះគន់​របស់​ឪពុក​ខ្លួន ចំពោះ​ការ​ផ្ទេរ​មក​លេង​នៅ​ក្លឹប​អង់គ្លេស​ Everton។

Keanបាន​និយាយ​ថា៖ " កុំ​និយាយ​អំពី​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ជីវិត​របស់​អ្នក មិនមែន​ជា​ឧទាហរណ៍​សម្រាប់​ខ្ញុំ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​មិន​ខ្លាច​ទេ​លំបាក រឿង​ល្អ​ៗ​នឹង​កើត​ឡើង​បន្ត​ទៀត " ។

កាល​ពី​ពេល​ថ្មីៗ​នេះ ឪពុក​របស់ Moise Kean លោក Jean បាន​លើកឡើង​ថា ការ​ដែល​កូន​របស់​លោក​មក​លេង​នៅ​ទឹកដី​អង់គ្លេស​ជា​កំហុស​មួយ ហើយ​ក្នុង​គំនិត​លោក លោក​ចង់​ឲ្យ​កូនប្រុស​លោក​ផ្លាស់​ពី Juventus ទៅ​កាន់ Roma៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី