Southgate គ្មាន​ផែន​ការ​រត់​ចោល​អង់គ្លេស​មុន​ World Cup ២០២២​នោះ​ទេ

  • 2019-11-19 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Southgate ចង់​បន្ត​ដឹកនាំ​អង់គ្លេស​រហូត​ដល់​ព្រឹត្តិការណ៍​ World Cup ២០២២ បើ​សិន​ជា​រូប​លោក​មាន​អារម្មណ៍​ថា​ កក់ក្ដៅ​ជាមួយ​កៅអី​គ្រូ​បង្វឹក​បច្ចុប្បន្ន។​

យ៉ាង​ណា​អនាគត​បុរសវ័យ​៤៩​ឆ្នាំ​​រូប​នេះ​អាស្រ័យ​ការ​ការ​លេង​ល្អ​មិន​ល្អ​របស់​ក្រុម​រហស្សនាម​ថា​ "តោ​កំណាច" នៅ​ការ​ប្រកួត​ Euro ២០២០​។​ អង់គ្លេស​បាន​កក់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​​កាល​ពី​ចុង​សប្ដាហ៍​មុន​ក្រោយ​យក​ឈ្នះ​ម៉ុងតេណេហ្គ្រោ​ ៧-០ និង​បន្ត​បំបាក់​កូសូវ៉ូ​ ៤-០ ទៀត។​​

Southgate បាន​កសាង​គុណ​សម្បត្តិ​គួរ​ឲ្យ​កក់​សម្គាល់​មួយ​ចំនួន​នៅ​ប៉ុន្មាន​ឆ្នាំ​ក្នុង​តំណែង​របស់​លោក​ ដូចជា​ នាំ​អង់គ្លេស​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ២០១៨ និង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​ថ្មី UEFA Nations League៕

ប្រភព៖ BBC   អត្ថបទ៖ សៀនហួរ