ស្ដែងៗ Drone យោងរថយន្តដឹកទំនិញ (វីដេអូ)

  • 2019-11-19 06:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអែត ​​Scania AB បាន​សាង​​ភាព​ភ្ញាក់ផ្អើល​ធំ​មួយ ដោយ​បាន​ប្រើ​ប្រាស់​ Drone ជា​ច្រើន​គ្រឿង យោង​រថយន្ត​ដឹក​ទំនិញ​របស់​ខ្លួន ហោះ​សំកាំង​នៅ​លើ​មេឃ។

វីដេអូ​ខ្លី​អំពី​​សកម្មភាព​យោង​រថយន្ត​នេះ​ដោយ​ប្រើ​ប្រាស់ Drone ចំនួន​ ២ ពាន់​គ្រឿង បាន​បង្ហោះ​នៅ​លើ​គណនី Twitter កាល​ពី​ថ្មីៗ​នេះ ដែល​ថត​ដោយ​ស្មាតហ្វូន ហើយ​គេ​ជឿជាក់​ថា​វា​ជា​ហេតុ​ការ​ពិតៗ​មួយ។

កាល​ពី​ចុង​ខែ​កញ្ញា​ ក្រុមហ៊ុន Scania បាន​បង្ហោះ​វីដេអូ​មួយ​លើ​គណនី​ផ្លូវ​ការ​បង្ហាញ​អំពី​ការ​យោង​រថយន្ត​ដឹក​ទំនិញ​ដូច​គ្នា​នេះ​ដែរ។ ប៉ុន្តែ​វីដេអូ​នោះ​ គេ​ជឿជាក់​ថា​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​បច្ចេកទេស​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខហេង