ចង់ឲ្យកូនៗមាន​ថាមពល និងរាងកាយមាំមួន កុំភ្លេចភ្ជាប់របស់នេះជា​មួយ​អាហារ​ថ្ងៃ​ត្រង់របស់ពួកគេ

  • 2019-11-19 06:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព និងសុខុមាលភាពកូនៗរបស់លោកអ្នកសំខាន់ជាងអ្វីៗទាំងអស់ ដូច្នេះមាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវតែធានាឱ្យបានថា កូនៗរបស់ខ្លួនទទួលបាន អាហារូបត្ថម្ភត្រឹមត្រូវជារៀងរាល់ថ្ងៃ។ អាហារថ្ងៃត្រង់នៅសាលារៀន គឺជាប្រភពថាមពលដ៏សំខាន់ និងមិនអាចខ្វះបាន ហើយទាមទារឱ្យមានការរៀបចំទុកជាមុនឲ្យបានល្អ ដើម្បីប្រាកដថា កុមារបានញុំាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឱ្យពួកគេមានថាមពលសិក្សាពេញមួយថ្ងៃ។

ការជ្រើសរើសអាហារ និងភេសជ្ជៈប្រកបដោយសុខភាព និងមានតុល្យភាពដែលកុមារចូលចិត្ត មិនមែនជារឿងងាយស្រួលនោះទេ។ អាហារសម្រន់សម្រាប់កុមារ ខ្លះមិនមានសារធាតុចិញ្ចឹមត្រឹមត្រូវ ថែមទាំងសម្បូរទៅដោយជាតិស្ករ ឬខ្លាញ់ទៀតផង។ អាហារទាំងនោះមិនបានផ្ដល់ អត្ថប្រយោជន៍សុខភាពអ្វីទាល់តែសោះដល់កុមារ។

ម៉ៃឡូ ជាភេសជ្ជៈមួយប្រភេទដែលល្អបំផុត ហើយត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវតាមប្រព័ន្ធ បច្ចេកវិទ្យាផលិតអាហារប្រកបដោយអនាម័យ និងគុណភាពខ្ពស់ UHT tetra និងជាភេសជ្ជៈដែលមានតុល្យភាព និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលស័ក្តិសមសម្រាប់ទទួលទានក្រោយអាហារប្រចាំថ្ងែរបស់កុមារ។ ម៉ៃឡូ មិនត្រឹមតែផ្តល់នូវសារធាតុចិញ្ចឹម និងថាមពលដែលកុមារត្រូវការប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលផលិតពីវត្ថុធាតុដើមពីធម្មជាតិទៀតផង។

ជាមួយអត្ថប្រយោជន៍សុខភាពពីធម្មជាតិនៃកាកាវ ទឹកដោះគោ និងស្រូវសាលី គួបផ្សំជាមួយនឹងវីតាមីន B, C និងD និងសារធាតុរ៉ែសំខាន់ៗនៃកាល់ស្យូម និងជាតិដែក ការញ៉ាំ ម៉ៃឡូ នៅសាលាអាចជួយឱ្យកុមារមានការផ្តោតអារម្មណ៍ខ្ពស់ មានអារម្មណ៍ល្អ និងរៀនសូត្រកាន់តែប្រសើរ និងកាន់តែសកម្មជាងមុន។

ដើម្បីឱ្យកូនរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់រហូតនោះ សូមបន្ថែម ម៉ៃឡូ មួយប្រអប់ជាមួយអាហារថ្ងៃត្រង់ ដើម្បីបង្កើនថាមពលពេញមួយថ្ងៃ៕