ទីបំផុត! បារាំងប្រគល់ដាវបុរាណឲ្យប្រទេសមួយនៅអាហ្វ្រិកវិញ ក្រោយលួចតាំងពីសតវត្សទី ១៩

  • 2019-11-20 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការប្រគល់វត្ថុបុរាណដែល​ខ្លួន​លួចនៅសម័យអាណានិគម​វិញ បារាំង បាន​ប្រគល់ដាវមួយដែលជាកម្មសិទ្ធិរបស់អ្នកប្រាជ្ញអ៊ីស្លាម និងជា​ដឹក​នាំ​ប្រទេស​សេណេហ្គាល់​កាល​ពី​សតវត្សរ៍ទី ១៩។

នៅក្នុងពិធីមួយនៅទីក្រុង Dakar ដែលជារដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីបារាំង Edouard Philippe បានប្រគល់ ដាវឈើទៅអោយប្រធានាធិបតី​សេណេហ្គាល់​លោក Macky Sall។ កាល​ដើម​ឡើយ​ដាវ​នេះ ជាកម្មសិទ្ធិរបស់​លោក Omar Saidou Tall ដែលជាអ្នកគ្រប់គ្រងអាហ្វ្រិកខាងលិច និង​ដឹកនាំការតស៊ូប្រឆាំង​អាណានិគម​​បារាំង​នៅ​ទសវត្ស​ឆ្នាំ ១៨៥០។ ទី​បំផុត លោក​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​បារាំង​នៅ​ឆ្នាំ ១៨៦០ ប៉ុន្តែ​ក្រោយ​ពេល​ដែល​លោក​ស្លាប់​ក្នុង​ឆ្នាំ ១៨៦៤ ដាវ​បុរាណ​និង​សៀវភៅ​ជា​ច្រើន​ក្បាល​របស់​លោក ត្រូវ​បាន​បារាំង​រឹប​អូស​យក​ទៅ​អស់។

គួរ​បញ្ជាក់​ថា ការ​ប្រគល់​ដាវ​ទៅ​ឲ្យ​សេណេហ្គាល់​វិញ​នេះ គឺ​ជា​ជំហាន​ដំបូង​នៃ​គម្រោង​ប្រគល់​វត្ថុ​បុរាណ​របស់​អាហ្វ្រិក​ខាង​លិច​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ដែល​ភាគ​ច្រើន​វត្ថុ​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​សារមន្ទីរ​ប្រទេស​បារាំង​សព្វ​ថ្ងៃ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន