Cavani សារភាព​ត្រង់​ៗ​ថា ចង់​បបួល​ Messi វ៉ៃ​គ្នា​មែន

  • 2019-11-19 12:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាហ្សង់ទីន Ole បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ក្លឹប PSG កីឡាករ Edison Cavani បាន​បបួល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi វ៉ៃ​គ្នា​ក្នុង​ប្រកួត​មិត្តភាព​រវាង​អ៊ុយរុយហ្គាយ និង​អាហ្សង់ទីន នៅ​ទឹកដី​អ៊ីស្រាអែល។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ Cavani បាន​ធ្វើ​ការ​ឆ្លើយតប​ ដោយ​សារភាព​ត្រង់​ៗ​ថា ខ្លួន​ពិត​ជា​ធ្វើ​បែប​នេះ​មែន។

លោក​បាន​និយាយ​ថា៖ " ប្រាកដ​ណាស់​! វា​ជា​បាល់ទាត់ " ។

លោក​បាន​បន្ត​ថា៖ " វា​ជា​ប្រកួត​ Clasico (ប្រកួត​ស៊ីសាច់​ហុត​ឈាម) រវាង​ អាហ្សង់ទីន និង​អ៊ុយរុយហ្គាយ " ។

ប្រកួត​មិត្តភាព​រវាង​អាហ្សង់ទីន និង​អ៊ុយរុយហ្គាយ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី