ល្អអ្នកនៅថៃ! Samsung បើកឲ្យប្រើ YouTube Premium ឥតគិតថ្លៃរយៈពេល ៤ ខែ
- 2019-11-20 06:00:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អអ្នកនៅថៃ! Samsung បើកឲ្យប្រើ YouTube Premium ឥតគិតថ្លៃរយៈពេល ៤ ខែ
ចន្លោះមិនឃើញ
YouTube Premium ថ្មីៗនេះបានបន្ថែមការគាំទ្រក្នុងប្រទេសនៅតំបន់អាស៊ីមានដូចជាប្រទេសថៃ ហុងកុង ឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម។ សម្រាប់ការប្រើប្រាស់នៅប្រទេសថៃ ជារៀងរាល់ខែតម្រូវឲ្យអ្នកបង់ប្រមាណ ២០៩ បាត/ខែ។
អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មអស់ថវិកាមួយនេះ គឺអតិថិជនអាចទស្សនារាល់វីដេអូទាំងអស់ដោយមិនលោតផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាចទាញយកវីដេអូមកមើលជាលក្ខណៈ Offline និងការបន្តបើកវីដេអូ YouTube ក្នុង Background ឬអ្នក Lockscreen ក៏ដោយ។
តាមដំណឹងចុងក្រោយបានឲ្យដឹងថាក្រុមហ៊ុន Samsung បានផ្តល់ការផ្តល់ជូនឥតគិតថ្លៃជាពិសេសមួយ សម្រាប់ម្ចាស់ស្មាតហ្វូនត្រកូល Galaxy សេរ៊ីទំនើបទាំងអស់ក្នុងការប្រើប្រាស់ YouTube Premium ឥតគិតថ្លៃដល់ទៅរយៈពេល ៤ ខែ។
អ្នកកាន់ Samsung Galaxy Fold, Note 10, Note 10 Plus, S10, S10 Plus, S10e, Tab 6 និង Tab 5e អាចប្រើ YouTube Premium ឥតគិតថ្លៃពេញ ៤ ខែ (ចំណេញជិត ៣០ ដុល្លារ) ខណៈម្ចាស់ស្មាតហ្វូនត្រកូល A មានតាំងពី A10s ដល់ A80 អាចប្រើប្រាស់ឥតគិតថ្លៃរយៈពេល ២ ខែ។
អ្នកប្រើប្រាស់អាចធ្វើការ Activate សេវាកម្មនេះ ក្នុងគណនី Google របស់អ្នកបាន មុនផុតការកំណត់នៅថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០២០៕
អានអត្ថបទ:
YouTube Premium មួយខែបង់ ២០៩ បាតនៅប្រទេសថៃ ខុសពី YouTube ធម្មតាបែបណាខ្លះ?
ចង់ចេះផលិតវីដេអូឲ្យបានល្អ មិនគួរខកខានកម្មវិធីមួយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ