Sony Xperia 1 ស្មាត​ហ្វូន​អេក្រង់ 4K តម្លៃ​មួយ​ទឹក​ប៉ុណ្ណេះ​ល្មម​ទិញ​អត់?

  • 2019-11-20 06:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ម៉ូដែល Xperia 1 ជា​ស្មាត​ហ្វូន អេក្រង់ 4K ស៊េរី​ចុង​ក្រោយ​​ដែល​ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ មិថុនា។

Sony Xperia 1 នេះ​ក៏​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​អេក្រង់​កម្រិត 4K រួម​ជា​មួយ​កាមេរ៉ា ៣គ្រាប់​របស់​ខ្លួន។ ​អេក្រង់ Xperia 1 ជា​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។

Sony Xperia 1 កំពុង​លក់​នៅ​លើ​ទី​ផ្សា​មួយ​ទឹក​មាន​តម្លៃ​នៅ​ត្រឹម​ប្រមាណ ៦០០ ដុល្លារ ចំណែក​ថ្មី​នៅ​មាន​តម្លៃ ៧៤៩ ដុល្លារ។

ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។ មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម