មក​ដឹង​ពី កំណត់ត្រា​ត្រួស​ៗ​របស់ Pochettino នៅ​ Spurs

  • 2019-11-20 11:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mauricio Pochettino បាន​មក​កាន់​ក្លឹប​ Tottenham Hotspur កាល​ពី​ឆ្នាំ​២០១៤​ កន្លង​ទៅ។ លោក Poch នៅ​ពេល​កាន់​ Spurs ដំបូង​ត្រឹម​តែ​តំណែង​ជា​គ្រូ​បង្គោល​ប៉ុណ្ណោះ លុះ​ដល់​ឆ្នាំ​២០១៦ ទើប​លោក​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​នៃ​ក្លឹប​។

រយៈពេល​ ៥ឆ្នាំ​ជាង​នៃ​ការ​កាន់កាប់​របស់​លោក​នៅ​ក្លឹប​នេះ លោក​មិន​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ផ្លូវការ​ណា​មួយ​ឡើយ ក្រៅ​ពី​ពាន​មិត្តភាព​ Audi Cup ម្ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​ជួយ​ឲ្យ​ក្លឹប​នៃ​ទីក្រុង​ឡុងដុង​នេះ​ ឈរ​ជើង​នៅ Top 4 គ្រប់​រដូវ​កាល ដែល​លោក​ដឹកនាំ​។ លើស​ពី​នេះ​ទៅ​ទៀត​ លោក​ក៏​បាន​ជួយ​ឲ្យ​ក្រុម​លោក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​ UEFA Champions League កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ។

ក្នុង​រដូវ​កាល​ ២០១៩/២០​នេះ​ដែរ​ Spurs ហាក់​បី​ដូច​ជា​មិន​សូវ​មាន​យីអ៊ុន​នៅ​ដើម​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៤ និង​មាន ១៤​ពិន្ទុ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី