រកឃើញជើងឯកប្រឡងវីដេអូពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍រដូវកាលទី ២
- 2019-11-21 03:13:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងឯកប្រឡងវីដេអូពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍រដូវកាលទី ២
ចន្លោះមិនឃើញ
ក្នុងកម្មវិធីចលនាប្រលងប្រណាំងថតវីដេអូ ក្រោមប្រធានបទ កំណប់សហគមន៍ ជំរំទេសចរណ៍ លេីកទី ២ រៀបចំឡេីងដោយក្រសួងទេសចរណ៍ សហការជាមួយសហគមន៍អេកូទេសចរណ៍ ក្រុមហ៊ុន Pakka និង Der Prey ដោយវីដេអូទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៅតំបន់អេកូទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្សាភ្ជាប់ជាមួយនឹងសាសនា ប្រពៃណី ទំនៀមទំលាប់ បូកផ្សំជាមួយបច្ចេកទេសខ្ពស់ក្នុងការផ្តិតយកទេសភាពស្អាតៗ ដេីម្បីបង្កេីនភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានស្គាល់ពីសក្តានុពលនៃតំបន់សហគមន៍អេកូទេសចរណ៍ក្នុងស្រុក នៅលេីឆាកអន្តរជាតិផងដែរ។
លើសពីនេះទៅទៀត ដោយសារតែឆ្នាំនេះមានក្រុមខ្លាំងជាច្រើនបានចូលរួម ដូចនេះហើយក្រសួងទេសចរណ៍ក៏បានជ្រើសរើសក្រុមចំនួន ៣ បន្ថែមទៀតដែលមានដូចខាងក្រោម៖
- វីដេអូដែលមានគុណភាពល្អជាងគេ៖ My Journey
- វីដេអូដែលបង្ហាញពីសក្តានុពលនៃតំបន់៖ Brother Adventure
- វីដេអូបែបដំណើរកំសាន្តល្អជាងគេ៖ Captain Travelar
ទស្សនាវីដេអូជយលាភី (ក្រុម Mediagate)៖ ឬវីដេអូ HD នៅទីនេះ CambodiaEcotourism
ខាងក្រោមនេះជាក្រដាសពិន្ទុរបស់ក្រុមជយលាភី៖