Vivo Y19 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃ ១៩៩ ដុល្លារមានលក់កម្ពុជាហើយ
- 2019-11-21 08:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vivo Y19 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃ ១៩៩ ដុល្លារមានលក់កម្ពុជាហើយ
ចន្លោះមិនឃើញ
vivo Y19 គឺជាទូរសព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយ ការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។
ម្យ៉ាងវិញទៀតមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y19 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ Y19ត្រូវបាន បំពាក់មកជាមួយនឹងទំហំអេក្រង់ 6.53inch ដែលហៅថា Halo FullviewTM Display មានកម្រិតបង្ហាញ FHD+ និងអត្រាផ្ទៃអេក្រង់ 90.3% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។
លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 16MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y19 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។
រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 16MP+8MP+2MP។ រឹតតែពិសេសនោះ ចំពោះកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។
Y19 ដំណើរការដោយ Processer ប្រភេទ octa-core និងមាន Ram4GB+Rom128GB ដែលមានលក្ខណៈពិសេសរបស់ Funtouch OS9.2 ផ្នែកលើ Android9 ដូចនេះហើយទើបធ្វើឲទូរសព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរផងដែរនេះគឺ Magnetic Black និង Spring White ។
សម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃ $199 តែប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y19 នេះ អាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស៕