Jose ​ចង់​នាំ​យក Zlatan ​មក​លេង​នៅ Spurs ​វិញ​

  • 2019-11-22 01:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មក​លេង​នៅ​ក្លឹប Spurs ​វិញ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​កីឡាករ​មាឌ​ធំ​នេះ​ទំនេរ​មិន​ទាន់​រក​ក្លឹប​បាន។

លោក Jose ​ក្រោយ​ពី​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម Spurs ​មក ​បាន​បញ្ជាក់​ថា​នឹង​មិន​ចំណាយ​លុយ​ធំ​ដើម្បី​ទិញ​យក​កីឡាករ​ណា​ម្នាក់​នោះ​ទេ​នៅ​ខែ​មករា។ តែ​នេះ​មិន​មែន​បញ្ជាក់​ថា​គ្មាន​កីឡាករ​ថ្មី​ចូល​ក្រុម​ឡើយ ពោល​គឺ​លោក​អាច​នឹង​ជ្រើស​យក​កីឡាករ​ចាស់​វស្សា​មួយ​ចំនួន​មក​ជួយ​ពង្រឹង​ក្រុម​បាន។

មាន​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​អតីត​អ្នក​ចាត់ការ​ក្រុម Man Utd ​ខាង​លើ ​កំពុង​ទាក់ទង​ជាមួយ Zlatan ​ដើម្បី​ត្រលប់​មក​អង់គ្លេស​វិញ ​ក្រោយ​ពី​ចប់​ការងារ​នៅ​អាមេរិក។ ​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​នេះ ​មិន​ទាន់​សម្រេច​ចិត្ត​ថា​ចូល​ក្រុម​ណា​នៅ​ឡើយ​ទេ ​តែ​ក៏​មិន​ទាន់​ព្យួរ​ស្បែក​ជើង​ដែរ ​បើ​ទោះ​ជា​វ័យ​៣៨​ឆ្នាំ​ហើយ​ក៏​ដោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី