OnePlus 7 Pro ទូរសព្ទ​គ្មាន​ក្បាល​ឆក RAM12GB នេះ​តម្លៃ​លក់​តាម​ហាង

  • 2019-11-22 02:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 Pro ជា​ទូរសព្ទ​លំដាប់​ថវិកា​​មួយ​ដែល​បាន​បង្ហាញ​មុខ​កាល​ពី​អំឡុង​ខែមេសា និង​មាន​លក់​​នៅ​តាម​ហាង​ក្នុង​ប្រទេស​កម្ពុជា មាន​ជម្រើស RAM ៣ ​​គឺ​ ទំហំ RAM 6GB/អង្គ​ផ្ទុក 128GB, ប្រភេទ ទំហំ RAM 8GB/អង្គ​ផ្ទុក​ 256GB និង​ប្រភេទ ទំហំ RAM 12GB/អង្គ​ផ្ទុក 256GB។

OnePlus 7 Pro មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​មាន​កម្រិត ១៦ MP ​កាមេរ៉ា​ក្រោយ​មាន​ចំនួន ៣ គ្រាប់ ដែល​ជា​ប្រភេទ​ធម្មតា, Super-Wide-Angle និង​​កាមេរ៉ា​ Zoom បាន​បី​ដង​ជា​ដើម។

តម្លៃ​ OnePlus 7Pro ថ្មី​ដាក់​លក់​តាម​ហាង​បច្ចុប្បន្ន៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក 128GB តម្លៃ​ខ្ទង់ ៥៨៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ 256GB តម្លៃ​ខ្ទង់ ៦៣៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក 256GB តម្លៃ​ខ្ទង់ ៦៩៩ ដុល្លារ

បើ​ធៀប​និង​ពេល​ចេញ​លក់​ដំបូង OnePlus 7 Pro ធ្លាក់​ថ្លៃ​ច្រើន​គួរ​សម៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រមាណ​ជា ៦៤៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB តម្លៃ​ប្រមាណ​ជា ៧៤៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក ២៥៦ GB តម្លៃ​ប្រមាណ​ជា ៨៣៥ ដុល្លារ

លក្ខណៈ​ពិសេស​របស់ OnePlus 7 Pro មាន​ដូច​ជា អេក្រង់​ដែល​មាន​ល្បឿន Refresh 90 Hz, ប្រើ​ឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទ​ធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន និង​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង KoungY។

អត្ថបទ៖ ម៉េងងី