រំភើបណាស់! កៀកថ្ងៃរត់មែនទែនហើយ ក្រៅពីណាត់គ្នា ត្រូវស្គាល់កន្លែងជួបជុំសប្បាយៗនេះផង

  • 2019-11-25 03:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកត្រៀមខ្លួនហើយ ឬនៅ សម្រាប់ការរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត? បើខ្លាចឯកា កុំភ្លេចណាត់មិត្តភ័ក្ដិ បងប្អូនមកផងណា៎! តែបើអត់មានគ្នា ក៏មិនអីដែរ ព្រោះថាអ្នកអាចទៅស្គាល់មិត្តថ្មីៗនៅឯទីលានប្រកួតបាន។

សម្រាប់អ្នកដែលបានចុះឈ្មោះរួចហើយ កុំភ្លេចត្រៀមសំលៀកបំពាក់ ស្បែកជើងរត់ណាងាយៗ ជាពិសេសត្រៀមកម្លាំងទុកសម្រាប់ការប្រកួតផង។

ប្រសិនបើអ្នកអត់បានចុះឈ្មោះទៅរត់ ក៏មិនអីដែរ ព្រោះអ្នកអាចទៅលំហែកាយនៅក្រុងសៀមរាប ហើយឈាងទៅលេង កម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE ក៏បាន ព្រោះនៅទីនោះគេបើកឲ្យចូលរួមដោយសេរី។

ដូច្នេះកុំឲ្យខកខានណា! ព្រោះមានកម្មវិធីកម្សាន្ត និងហ្គេមយករង្វាន់ជាច្រើន ចាប់ពីថ្ងៃទី៦ ដល់ ទី៨ ពីម៉ោង ២ រសៀល ដល់ ៩ យប់។ កម្មវិធីនេះ មានទីតាំងនៅខាងលិចសួនច្បារព្រះរាជដំណាក់ ក្រោយព្រះអង្គចេកព្រះអង្គចម។

តោះ! ទស្សនាវីដេអូរបស់ នីរ័ត្ន មើល៍ ថាតើគាត់បានត្រៀមអីខ្លះហើយ?

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី