អធិរាជ​គុន​ខ្មែរ​ ISI PALM ថ្ងៃ​អាទិត្យ​នេះ​ មាន​ការ​ប្រកួត​ពិសេស​មិន​ធ្លាប់​មាន​នៅ​កម្ពុជា

  • 2019-11-22 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​និង​ប្លែក​ទៀត​ហើយ​ក្នុង​កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI PALM ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ គឺ​ការ​ប្រកួត​ដាក់​តម្លៃខ្លួនទាំងអស់ ​និង​ដណ្ដើម​ប្រាក់លាន។ ​ម្ចាស់ខ្សែក្រវាត់ Max​ ថុល ថេង​ បាន​ព្រមព្រៀង​គ្នាជាមួយ​ ជើងឯក​ថ្នាល​ថ្នាក់ជាតិ ​កាន់ ម៉េងហុង​ ដើម្បី​វាយ​ដាក់​តម្លៃ​ខ្លួន​ ទាំង​អស់​ជាមួយ​គ្នា។

អ្នក​ឈ្នះ​នឹង​បាន​ប្រាក់​តម្លៃ​ខ្លួន​សរុប​ទាំងអស់​តែ​ម្នាក់ឯង​ ឯ​អ្នកចាញ់​នឹង​ត្រលប់​ទៅផ្ទះវិញ​ស្វិត​ហោប៉ៅ។ ជាមួយ​គ្នា​នោះ​ គូសង​សឹក​ដ៏​ជក់ចិត្ត ​ព្រឿង ​សុចឺត និង ​ប៊ន ពន្លឹក ក៏​នឹង​ប្រកួត​ដណ្ដើម​ ប្រាក់​លាន​នៅ​ PNN ​ផងដែរ​។ អ្នក​ទាំងពីរ​ធ្លាប់​ប៉ះ​គ្នា​លើក​ដំបូង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ ថ្នាល​ថ្នាក់​ជាតិ​ ដោយ​កាល​ណោះ​ សុចឺត​ ជា​អ្នក​ឈ្នះ។ ​ពន្លឹក​ មក​ភី​អិនអិន​លើក​ចុងក្រោយ​បង្អស់​បាន​ឈ្នះ​ធន់វិស្ណុ​ដោយ​ពិន្ទុ។

​នៅ​ភីអិនអិន​ថ្ងៃ​អាទិត្យ​នេះ​ដែរ ​ក្រៅ​ពី​គូ​ជាតិ​ដណ្ដើម​ប្រាក់​លាន​ទាំងនេះ ​ក៏​នៅ​មាន​អម​ដោយ​គូ ​មិត្ត​ភាព អន្តរ​ជាតិ​ពីរ​គូទៀត ដោយ​មាស​សុជាតិ​ជួប​ហ្វាមីឆ័យវ៉ ​ស៊ូងនើន ​និង​សាន​ សំអុន​ប៉ះ​ យ៉ត​មេនឆ័នវ៉.ស៊ូងនើន។​ អធិរាជ​គុនខ្មែរ ​ISI PALM ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ អាទិត្យទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង១២​ថ្ងៃត្រង់​តទៅ ​លើ​កញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេស៊បុក PNN Sports និង​ផេក​ហ្វេសប៊ុក ​ISI STEEL៕

អត្ថបទ៖ ប្រុស យុទ្ធ