រដ្ឋាភិបាលដូណាល់ ត្រាំ មិនចង់ឲ្យ Samsung ចំណេញ ពេល Apple ជួបទុក្ខ

  • 2019-11-22 07:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​ផ្សាយ​របស់​ The Wall Street Journal នា​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋភិបាល​ ដូណាល់ ត្រាំ បាន​ពិនិត្យ​មើល​ឱកាស​ដក​​ផលិតផល Apple ចេញ​ពី​បញ្ជី​ទំនិញ​នាំ​​ចូល​​ពី​ចិន​ដែល​ត្រូវ​យក​​ពន្ធ​នាំ​ចូល​ឆាប់ៗ​នេះ។ យ៉ាងណាក្ដី​ហេតុផល​ មិន​មែន​ដោយ​សារ​ក្រុមហ៊ុន Apple នោះ​ទេ។

​ហេតុផល​​ទី​មួយ​គឺ​ដោយ​សារ​មន្ត្រី​រដ្ឋាភិបាល ចង់​​គេច​ចេញ​ពី​ការ​រិះគន់​​ករណី​ដែល iPhone ត្រូវ​ដំឡើង​ថ្លៃ។ iPhone 11 នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ថ្លៃ​រួច​ទៅ​ហើយ ដែល​មាន​​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ, iPhone 11 Pro តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ និង​ iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ។

ម្យ៉ាង​ទៀត​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ Samsung ទទួល​បាន​ផល​ប្រយោជន៍​ ពេល​ដែល​ Apple ​ត្រូវ​ជួប​ទុក្ខ​នោះ​ទេ។ ផលិតផល Samsung ភាគ​ច្រើន​គឺ​ផលិត​នៅ​កូរ៉េ​ខាង​ត្បូង វៀតណាម និង​ប្រទេស​ដទៃ​ក្រៅ​ពី​ប្រទេស​ចិន ដែល​មាន​ន័យ​ថា​មិន​ត្រូវ​ជាប់​ឈ្មោះ​បង់​ពន្ធ​នាំ​ចូល​នោះ​ទេ។

​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​បាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១៨ ដែល​​អាមេរិក​បាន​ប្រកាស​យក​​ពន្ធ​នាំ​ចូល​លើ​មុខ​ទំនិញ​ជា​ច្រើន​នាំ​ពី​ចិន​ កាល​ពី​ខែ​មេសា។ នៅ​ពេល​នោះ​លោក Tim Cook បាន​ព្រមាន​ថា​ការ​​​យក​ពន្ធ អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់ Apple និង​ជួយ​បង្កើន​មុខ​ជំនួញ​របស់​គូ​ប្រជែង។ លោក​ប្រធានាធិបតី ត្រាំ ទំនង​ជា​បាន​ទទួល​យក​គំនិត​នេះ និង​និយាយ​ថា​នឹង​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ។

គួរ​ដឹង​ថា​​ពន្ធ​លើ iPhone, iPad និង MacBook ​ដែល​នាំ​ពី​ប្រទេស​ចិន ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ខែ​ធ្នូ៕

ចុចអាន ៖ Apple ប្ដូរវិធីធ្វើតេស្ត Software ក្រោយនៅលើ iOS 13 មានបញ្ហាច្រើនពេក

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម