មក​ស្គាល់​ពី កីឡាករ​ល្បី​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ដកហូត​ពី​តំណែង​ប្រធាន​ក្រុម

  • 2019-11-25 01:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណែង​ប្រធាន​ក្រុម​ជា​តំណែង​មួយ​ដែល​សង្កត់​ធ្ងន់​លើ​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​មិត្ត​រួម​ក្រុម ព្រម​ទាំង​ឥរិយាបថ​គំរូ​សម្រាប់​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​។ ខាង​ក្រោម​នេះ ជា​កីឡាករ​ល្បីៗ​មួយ​ចំនួន ដែល​ត្រូវ​បាន​ដកហូត​តំណែង​ប្រធាន​ក្រុម​៖

John Terry៖ អតីត​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ដក​ហូត​តំណែង​ជា​ប្រធាន​ក្រុម​តោ​កំណាច​កាល​ពី​ឆ្នាំ២០១០ ក្រោយ​មាន​រឿង​អាស្រូវ​ជាមួយ​មិត្ត​ស្រី​របស់​មិត្ត​រួម​ក្រុម។

Samuel Eto'o៖ អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona រូប​នេះ​ត្រូវ​បាន​ដក​ហូត​តំណែង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កាមេរ៉ូន ដោយ​ផ្ទេរ​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Stephane M'Bia ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​កាល​ពី​ World Cup ឆ្នាំ​២០១៤។ ភ្លាមៗ​នោះ Eto'o ក៏​សម្រេច​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ។

Neymar៖ ខ្សែ​ប្រយុទ្ធ​ PSG រូប​នេះ​ត្រូវ​បាន​ដក​ហូត​តំណែង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ទៅ​កាន់ ខ្សែ​ការពារ​ស្លាប Dani Alves អំឡុង​ព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ ដោយសារ​តែ​មាន​បញ្ហា​ក្រៅ​ទីលាន​មួយ​ចំនួន។

Mauro Icardi៖ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ ត្រូវ​បាន​ដកហូត​ស្លាក​ប្រធាន​ក្រុម​ Inter Milan នៅ​ក្នុង​ឆ្នាំ២០១៩​នេះ ដោយសារ​តែ​មាន​បញ្ហា​ជាមួយ​ក្លឹប​ទាក់ទិន​នឹង​រឿង​កុងត្រា​របស់​គេ។ ក្រោយ​មក​ Icardi បាន​ផ្ទេរ​ទៅ​កាន់ PSG ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង៕

ប្រភព៖ squawka   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម