មាន ១៩៩ដុល្លារ​អាចទិញបាន Vivo Y19 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh

  • 2019-11-25 02:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo Y19 គឺ​ជា​ស្មាតហ្វូន​ជំនាន់​ថ្មី របស់ vivo ដែល​ត្រូវ​បាន​ធ្វើ​ការ​រចនា​ឡើង ប្រកប​ដោយ​ការ​ច្នៃប្រឌិត​ និង​មាន​ភាព​សក្ដិសម​សម្រាប់​មិត្តៗ​យុវវ័យ នា​ពេល​សម័យ​ថ្មី​នេះ​តែ​ម្តង។ សម្រាប់​អតិថិជន​របស់ vivo ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម្ចាស់​ស្មាត​ហ្វូន​ជំនាន់​ក្រោយ vivo Y19 នេះ អាច​រក​ជាវ​បាន​នៅ​តាម​បណ្ដា​ហាង​នានា​ទូទាំង​ប្រទេស​ចាប់​ពី​ពេល​នេះ​ត​ទៅ។

មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y19 ចំពោះ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​មាន​ភាព​ភ្លឺថ្លា​ចែងចាំង និង​មាន​ពណ៌​ស្រស់​ស្អាត ឆើត​ឆាយ​តែម្តង។ Y11 ត្រូវ​បាន​បំពាក់​មក​ជាមួយ​នឹង​ទំហំ​អេក្រង់ ៦,៥៣ អ៊ីញ​ ដែលហៅថា Halo FullviewTM Display មាន​កម្រិត​បង្ហាញ FHD+ និង​អត្រា​ផ្ទៃ​អេក្រង់ ៩០,៣% ដែល​ធ្វើ​ឲ្យ​ម៉ូឌែល​ទូរសព្ទ​មួយនេះ កាន់​តែ​មាន​ភាព​ទាក់ទាញ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ទទួល​បាន​នូវ​ទស្សនីយភាព​យ៉ាង​ត្រជាក់​ភ្នែក​និង​ធំទូលាយ ដែល​មក​​ព្រម​ជា​មួយ​រចនាបថ​ ឡើង​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​កាន់។ សម្រាប់​ផ្នែក​កាមេរ៉ា​មុខវិញ មាន​ទំហំ 16MP អាច​ថត​ស៊ែហ្វី​រូប​បាន​ច្បាស់។ ដើម្បី​ធានា​បានថា អ្នក​មើល​ទៅ​ស្រស់​ស្អាត​ដូចធម្មជាតិ Y19 បាន​បំពាក់​មក​ជា​មួយនូវ AI Face Beauty ដែល​ផ្តល់​ជូន​អ្នក​នូវ​ភាព​ស្រស់ស្អាត បាន​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ផ្ទៃមុខ។

រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ា​ក្រោយ ៣ គ្រាប់​ដែល​មាន​ទំហំ 16MP+8MP+2MP។ រឹត​តែ​ពិសេស​នោះ ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំ​រហូតដល់​ 5000mAh។ លើស​ពី​នេះ​ទៅ​ទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃ​ឆ្លាត នៅ​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម ធ្វើ​ឲ្យ​ការ​កាន់​ថ្ម​បាន​យូរ និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀត​ផង។

Y19 ដំណើរការ​ដោយ Processer ប្រភេទ​ octa-core និង​មាន Ram4GB+Rom128GB ដែល​មាន​លក្ខណៈ​ពិសេសរ​បស់ Funtouch OS9.2 ​ផ្អែក​លើ Android 9។ ជាមួយ​នឹង​ពណ៌​គឺ​មាន​ជម្រើស​ថ្មី​ពីរ​ផង​ដែរ​​គឺ Magnetic Black និង Spring White ។កាន់​តែ​ពិសេស​នេះ​សម្រាប់​តម្លៃ​របស់​វា​វិញ​គឺត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​កញ្ចប់​តម្លៃ ១៩៩ ដុល្លារ​ តែប៉ុណ្ណោះ៕