Kane ឆ្លៀត​ទៅ​លេង Pochettino ក្រោយ​អស់​ការងារ​នៅ Spurs

  • 2019-11-25 11:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Harry Kane បាន​បង្ហើប​ថា ខ្លួន​បាន​ឆ្លៀត​ទៅ​សួរ​សុខ​ទុក្ខ​លោក Mauricio Pochettino បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ចប់​ការងារ​នៅ​ក្លឹប Tottenham Hotspur កាល​ពី​សប្ដាហ៍​មុន។

Kane បាន​រៀបរាប់​ថា រឿង​ដែល​ក្លឹប​បាន​បណ្ដេញ​លោក Pochettino បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ភាព​ភ្ញាក់ផ្អើល និង​រន្ធត់​យ៉ាង​ខ្លាំង​។ ហេតុ​នេះ​ហើយ​ទើប​ Kane ចង់​ទៅ​សួរ​សុខ​ទុក្ខ​លោក Poch។

កីឡាករ​រូប​នេះ​បាន​បង្ហើប​ថា ខ្លួន​បាន​ជជែក​ជាមួយ​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន​រាប់​ម៉ោង​ដែរ មុន​នឹង​ដឹង​ថា​មាន​អ្នក​ចាត់ការ​ថ្មី (លោក Jose Mourinho) ត្រូវ​បាន​តែងតាំង។ Kane បាន​ប្រាប់​ថា​ គ្រប់គ្នា​តែ​កាត់​ចិត្ត​ ហើយ​ឈាន​ទៅ​មុខ​ជានិច្ច​នៅ​ពេល​ដែល លោក Mourinho មក​ដល់។

ក្រៅ​ពី​នេះ Kane ជឿជាក់​ថា Mourinho អាច​នឹង​ដឹកនាំ​ឲ្យ Spurs ឈ្នះ​ពាន​ណា​មួយ​ក្នុង​រដូវ​កាល​នេះ ក៏​ដូច​ជា​ក្នុង​ពេល​អនាគត៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី