ត្រចៀកកាំ​បែក​សាច់ធាត់ជាថ្មី ទោះប្រឹងសម្រកបានជោគជ័យកាលពីកន្លះឆ្នាំមុនក៏ដោយ

  • 2019-11-26 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រក​គីឡូ បាន​សម្រេច​កាល​ពី​ប៉ុន្មាន​ខែ​មុន នៅ​ពេល​នេះ​គេ​សង្កត​ឃើញ​ថា ទំងន់​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei បាន​ត្រលប់​មក​វិញ​ ហើយ​ការ​តុប​តែង​ខ្លួន​របស់​នាង​ក៏​ត្រូវ​គេ​ថា​មិន​ស្អាត​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Wei បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ជួប​មុខ​បណ្ដាញ​ព័ត៌មាន និង​អ្នក​គាំទ្រ​ដើម្បី​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​គឺ​រឿង “Two Lions”។ ខុស​ពី​សព្វ​មួយ​ដង ដែល​តែង​ស្លៀក​ពាក់​ស័ក្ដិសម​នឹង​កម្មវិធី​នោះ នៅ​លើ​ក​នេះ តួ​រឿង​ព្រះ​នាងយេយេ បាន​ស្លៀក​សាមញ្ញ​ជ្រុល ដល់​ថ្នាក់​ត្រូវ​គេ​រិះគន់​ថា​មិន​ស័ក្ដិសម​នឹង​កម្មវិធី។ តាម​នោះ​ដែរ ត្រចៀក​កាំ​ពាក់​អាវ​យឺត​ពណ៌​ក្រហម និង​ផាត់​រៀង​ដិត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ម្សៅ​ទ្រនាប់​របស់​អ្នក​ម្ដាយ​កូន​១​ស​ជ្រុល​ពេក ធ្វើ​ឲ្យ​នាង​មើល​ទៅ​ស្លាំង។ ទស្សនិកជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា តារា​វ័យ​៤៣​ឆ្នាំ មើល​ទៅ​មិន​ខុស​ពី​អ្នក​ជំ​ងឺ​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​ក៏​សង្កេត​ឃើញ​ថា តារា​កើត​ឆ្នាំ ១៩៧៦​ ក៏​ឡើង​ទំងន់​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​អាច​មើល​ឃើញ បឿ​នៅ​ ក យ៉ាង​ច្បាស់​ក្រឡែត។ ក្រោយ​សម្រក​គីឡូ​បាន​សម្រេច​កាល​ពីជិត​កន្លះ​ឆ្នាំ​មុន នៅ​ពេល​នេះ​អ្នក​ម្ដាយ​កូន​១​​ហាក់​គ្រប់គ្រង​ទំងន់​របស់​ខ្លួន​មិន​បាន​ល្អ​ទៀត​ហើយ៕

ចុចអាន៖ ​ Dilraba ជ្រុះ​បាត់​ក្រវិល​តម្លៃ​២​ម៉ឺន​៨​ពាន់​ដុល្លារ ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម

ប្រភព៖ ngoisao   ប្រែ​សម្រួល៖ Caramel