Instagram លុបគណនីតារាអាសអាភាសរាប់ពាន់នាក់ ដោយគ្មានហេតុផលសមរម្យ

  • 2019-11-26 08:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តារា​អាស​អាភាស​ជា​ច្រើន​បាន​អះអាង​ថា​ គណនី Instagram របស់​ពួក​គេ​ត្រូវ​បាន​លុប​ចោល ត្បិត​ថា​មិន​បាន​ល្មើស​នូវ​ច្បាប់​ស្តង់ដារ​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​ក្ដី។

សហគមន៍​តារា​សម្ដែង​រឿង​អាស​អាភាស (APAG) បាន​ប្រមូល​ផ្ដុំ​បញ្ជី​នៃ​តារា​សម្ដែង​ជាង ១​ ៣០០ នាក់​ ដែល​អះអាង​ថា​គណនី Instagram របស់​ពួក​គេ​ត្រូវ​បាន​គេ​លុប​ចោល​។ តារា​សម្ដែង​ទាំង​នោះ​និយាយ​ថា​ ពួក​គេ​ទទួល​បាន​ការ​ឲ្យ​ដំណឹង​ថា​គណនី​របស់​ពួក​គេ​ល្មើស​នឹង​ច្បាប់​ស្តង់ដារ​របស់​បណ្ដាញ​សង្គម ទាំង​ដែល​ពួក​គេ​មិន​បាន​បង្ហោះ​រូបភាព​បង្ហាញ​កេរ្តិ៍​ខ្មាស​អ្វី​ឡើយ។

Alana Evans ប្រថាន​នៃ​ APAG បាន​និយាយ​ថា ៖ "ពួក​គេ​រើស​អើង​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​ចូល​ចិត្ត​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​យើង។ សូម្បី​តែ​តារា​សម្ដែង​ដែល​មិន​បាន​បង្ហោះ​រូបភាព​អាស​អាភាស ឬ​សរសេរ​អ្វី​ទាក់​ទង​នឹង​ផ្លូវ​ភេទ ក៏​​គណនី Instagram ពួក​គេ​ត្រូវ​គេ​លុប​ដែរ។”

​​ទាក់​ទង​នឹង​ការ​លុប​ចោល​គណនី​តារា​សម្ដែង​រឿង​ស្រើប​ស្រាល​​ដល់​ខ្ទង់​ពាន់​គណនី​នេះ ខាង​បណ្ដាញ​សង្គម Instagram មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

ចុចអាន ៖ Facebook ចេញកម្មវិធីថ្មី អ្នកប្រើរកបាន ១ ពាន់ពិន្ទុ បានលុយ​ ៥ដុល្លារ

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី