ថ្មី! Ronaldo លេង​ស្ទីល​ពាក់​បូ​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្លែក​ភ្នែក និង​ជួយ Juventus ឈ្នះ​យប់​មិញ

  • 2019-11-27 02:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ត្រលប់​មក​​ជួយ Juventus វិញ ជាមួយ​នឹង​ស្ទីល​​សក់​ថ្មី​ពាក់​បូ​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្លែក​អារម្មណ៍​ខ្លាំង​មែនទែន។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​មាន​របួស​ជង្គង់ ខកខាន​មិន​បាន​ជួយ​ក្រុម​យក​ឈ្នះ Atalanta ៣-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ យ៉ាងណាកាល​ពី​យប់​មិញ​គេ​បាន​ចូល​លេង​​រួម​ចំណែក​​​ជួយ​ក្រុម​យក​​ឈ្នះ Atletico Madrid ១-០។ មួយ​គ្រាប់​របស់ Juventus ធ្វើ​បាន​​ដោយ​កីឡាករ Paulo Dybala។

សម្រាប់​ការ​ប្រកួត​យប់​មិញ គ្រប់គ្នា​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​លើ Ronaldo ចំពោះ​ការ​ពាក់​បូ​ជា​លើក​ដំបូង​លេង​លើ​ទីលាន។ អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​លើ​បណ្ដេញ​សង្គម Twitter ថា គេ​មិន​ដែល​គិត​ថា អាច​ឃើញ Ronaldo ពាក់​បូ​លេង​នោះ​ទេ។

ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​សេះបង្កង់ Juventus លើ​ឈរ​កំពូល​តារាង​ពូល​ D បាន​ឈាន​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម