រក​ឃើញ​ហើយ ម្ចាស់​ពាន​ Golden Boy ប្រចាំ​ឆ្នាំ ២០១៩

  • 2019-11-27 11:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ ជើងឯក​ពាន Golden Boy ប្រចាំ​ឆ្នាំ២០១៩ ត្រូវ​បាន​រក​ឃើញ​ហើយ ដោយ​បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ និង​ក្លឹប Atletico Madrid កីឡាករ Joao Felix។

កីឡាករ​វ័យ​ ២០​ឆ្នាំ​រូប​នេះ ទទួល​បាន ការ​បោះ​ឆ្នោត​សរុប ៣៣២សម្លេង ដោយ​យក​ឈ្នះ​ ខ្សែ​ស្លាប​អង់គ្លេស Jadon Sancho ដែល​មាន​សំឡេង​ឆ្នោត​ ១៧៥ ខណៈ​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​ Erling Braut Haland ជាប់​លេខ ៤ ដោយ​មាន​សំឡេង​ឆ្នោត ៧៤។

ខ្សែ​ប្រយុទ្ធ Felix បាន​រក​បាន ១៥​គ្រាប់ និង​ Assist ៧ដង កាល​លេង​នៅ Benfica រដូវ​កាល​មុន។ ក្រោយ​មក​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ផ្ទេរ​មក​ក្លឹប Atletico Madrid ដោយ​តម្លៃ​ខ្លួន ១៤៦លាន​ដុល្លារ។

ក្នុង​ក្លឹប Atletico Madrid កីឡាករ​រូប​នេះ​បាន​ ២គ្រាប់ ក្នុង​ការ​លេង ៨ប្រកួត​ គ្រប់​កម្មវិធី​របស់​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី